VIDEO ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហ ប្រជាជាតិ​អំពាវនាវ​ឱ្យមាន​បទ​ឈប់ បាញ់​នៅ​តំបន់​ហ្គា​ហ្សា​

0

​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហ ប្រជាជាតិ​កាលពី​ថ្ងៃទី​១៣ ខែកក្កដា បាន ជំ​រុញឱ្យ​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស់ ត្រូវតែ​បញ្ឈប់​អរិភាព​របស់​ពួកគេ​នៅ ក្នុង​តំបន់​ហ្គា​ហ្សា ដោយ​អំពាវនាវ​ភាគី ទាំងពីរ​ត្រូវតែ​គោរព​ស្ដីអំពី​ច្បាប់ មនុស្សជាតិ​អន្ដរជាតិ ។​ ​នៅក្នុង​សេចក្ដីសម្រេច​ជា​ឯកច្ឆន្ទ

សមាជិក​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ សហប្រជាជាតិ​ទាំង​១៥​រូប​បាន​អំពាវ នាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​អំពើហិង្សា​ដែល សម្លាប់​មនុស្ស​រាប់រយ​នាក់ ព្រមទាំង ជំ​រុញឱ្យ​ស្ថានការណ៍​នៅ​ទីនោះ​វិល​ទៅ រក​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដូច​កាលពី ខែវិច្ឆិកា ឆ្នាំ​២០១២​។ ជាមួយគ្នានេះ ក្រុមប្រឹក្សាសន្ដិសុខ​ក៏បាន​សម្ដែង​ការ ព្រួយបារម្ភ​ចំពោះ​ទៅដល់​ការការពារ អាយុជីវិត​ជន​ស៊ីវិល និង​ទ្រព្យសម្បត្ដិ របស់​ពលរដ្ឋ​ពី​ភាគី​ទាំងពីរ​ផងដែរ ។​

សេចក្ដីប្រកាស​របស់​ក្រុមប្រឹក្សា សន្ដិសុខ​នាពេលនេះ​ធ្វើឡើង​ចំពេល ដែលមាន​ព័ត៌មាន​ថា ជន​ប៉ា​ឡេ​ស្ទី​ន ៨​នាក់​ថែមទៀត​បាន​បាត់បង់​ជីវិត​នៅ ក្នុងការ​វាយឆ្មក់​របស់​អ៊ីស្រាអែល​ចូល ទៅកាន់​តំបន់​ហ្គា​ហ្សា​ស្រ៉ី​ព​កាលពី​ថ្ងៃទី​១២ ខែកក្កដា ធ្វើឱ្យ​ជន​ប៉ា​ឡេ​ស្ទី​ន​ស្លាប់​កើន ដល់​១៣៥​នាក់ និង​រងរបួស​៩៥០​នាក់​។​ ​អ៊ីស្រាអែល​បាន​បាញ់ប្រហារ​ក្នុង សកម្មភាព​ដែល​បាន​លើកឡើងថា ជា ប្រតិ​ប​ត្ដិ​ការការពារ​ខ្លួន​តាំងពី​ថ្ងៃ​អង្គារ សបា្ដហ៍​មុន​មកម្ល៉េះ​ក្នុង​បំណង​បញ្ឈប់ ការបាញ់​រ៉ុក្កែត​ឆ្លងកាត់​ចូល​តំបន់ ព្រំដែន​ពី កម្លាំង​ក្រុម​ឧទ្ទាម ។​ ​

នៅ​ខណៈ​នេះដែរ​ក្រុម​ឧទ្ទាម​នៅ​តំបន់ ហ្គា​ហ្សា​បាន​បាញ់​រ៉ុក្កែត​ប្រមាណ​៥២៥ គ្រាប់​ចូលទៅ​កាន់​ទឹកដី​អ៊ីស្រាអែល ប៉ុន្ដែ ពុំមាន​សេចក្ដីរាយការណ៍​ថា​បណ្ដាលឱ្យ​បាត់ បង់ជីវិត​ជន​អ៊ីស្រាអែល​នោះឡើយ ។​ ​មន្ដ្រី​យោធា​អ៊ីស្រាអែល​បាន​ថ្លែងថា គ្រាប់​រ៉ុក្កែត​ប្រមាណ​១៣៨​ដើម​ត្រូវ​ប្រព័ន្ធ កាំជ្រួច​មី​ស៊ី​ល​ការពារ Iron Dome ស្ទាក់​ចាប់បាន ហើយ​បំផ្លាញចោល