សៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសៀមរាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះបង្ក្រាបបទ រក្សាទុកជួញដូរចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចភូមិពពេលកណ្តាល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់
នៅវេលាម៉ោង២២:៣០នាទី ថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ ។
ក្នុងប្រតិបត្តិការនោះដែរ កម្លាំងជំនាញ់ បានដកហូតបានវត្ថុតាងមយយចំនួនរួមមាន: ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន ០៣ កញ្ចប់ស្មើនឹងទម្ងន់ ០,៥ក្រាម (ថ្លឹងទាំងសំបក) ទូរស័ព្ទដៃចំនួន ០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕
ដោយ៖ ខេង ឧត្តម




































