ឯកឧត្តម វង សូត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ ដោយបាន អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងគណៈប្រតិភូអមដំណើរ និងប្រធាន អនុប្រធានមន្ទីរ កងកម្លាំងមន្រ្តីរាជការចូលរួមយ៉ាងអធឹកអធ័មនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានធ្វើកិច្ចស្វាគមន៍ ប្រធានគណៈអធិបតី ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងប្រតិភូអមដំណើរ ដោយក្តីរាក់ទាក់និងកក់ក្តៅ ដែលថ្ងៃនេះឯកឧត្តម បានអញ្ជើញផ្តល់កិត្តិយស់ដល់សាលាខេត្តកំពង់ធំ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំថ្មី ក្នុងឳកាសនៃពិធីលោក អ៊ាប ឈុនស្រ៊ាង អតីតប្រធានមន្ទីរសង្គមកិច្ច ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងសង្គមកិច្ច មានឋានៈស្មើរនិងអគ្គនាយក​ លោក លឺ សុភា អតីតមន្រ្តីក្រសួងការងារ ត្រូវបានតែងតាំងជា ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ៕

លោក អ៊ាប ឈុនស្រ៊ាង អតីតប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ធំ បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេប ក្នុងការបំពេញការងារក្នុងអណត្តិរបស់ខ្លួនថា មន្ទីរបានជួសជុល និងកសាងអគារ និងការិយាល័យស.អ.យ ក្រុង-ស្រុក មានអគាររដ្ឋបាល២អគារ មន្ទីរបានកសាងអាគារ០៩បន្ទប់ និងចាក់ដីបំពេញទីធ្លាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ និងមន្ទីរបានសហការជាមួយរដ្ឋបាលខេត្ត ស្រុក ឃុំ/សង្កាត់ បានចុះចែកអំណោយជាស្បៀងអាហា គ្រឿងឧបភោគបរិភោគ និងជម្រកដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ពិការ អនាថា បានស្រង់ស្ថិតិជនពិការក្រីក្រនៅសហគមន៍ ស្នើសុំរបបគោលនាយោបាយ និងសកម្មភាព ជាច្រើនទៀត ចំពោះលទ្ធផលដែលទទួលបាន ដោយបានផ្អែកទៅលើការដឹកនាំរបស់  ឯកឧត្តម វង សូត រដ្ឋមន្ត្រី និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច និងឯកឧត្តម សុខ​ លូ អភិបាលខេត្តកំពង់ធំ តែងតែចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ របស់មន្ត្រីជំនាញទាំងអស់ ឲ្យទទួលបានជោគជ័យ ។

លោក លឺ សុភា ដែលទើបតែប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ធំ បានប្តេជ្ញាចិត្ត អនុវត្តបានខ្ជាប់ខ្ជួនជានិច្ច នូវនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខដឹកនាំដ៏ឆ្នើម ឱ្យទទួលបានជោគជ័យ ខិតខំយកចិត្តទុកដាក់ឱ្យអស់ពីសមត្ថភាព កម្លាំងកាយចិត្ត និងស្មារតីបំពេញការងារប្រកបដោយឆន្ទៈទទួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់ នូវសីលធម៌ ឥរិយាបទជាអ្នកបម្រើប្រជាពលរដ្ឋ គោរពប្រតិបត្តិច្បាប់លិខិតបទដ្ឋានគតិយុត្តិនានា និងការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត  ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឈរលើគោលការណ៍ច្បាប់ជាមូលដ្ឋាន ប្រកបដោយតម្លាភាព សហការជាប់ជាប្រចាំជាមួយមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារបានល្អ។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានមានប្រសាសន៍ ក្រសួងសង្គមកិច្ចនៅឆ្នាំ២០២០ និងមានតួរនាទីផ្កួតផ្គួងសាច់ប្រាក់ ឲ្យស្រ្តីមានផ្ទៃពោះ និងកុមារដែលចាប់ពីឆ្លងទន្លេរហូតដល់កុមារមានអាយុ ២ឆ្នាំក្នុង​មួយខែ៤ម៉ឺនរៀលដោយមន្រ្តីឃុំជាអ្នកអនុវត្តផ្ទាល់ ដោយកិច្ចនេះគឺត្រូវបានសហការយ៉ាងជិតស្និទ្ធជាមួយ សុខាភិបាលគឺសម្រាប់តែជនក្រីក្រពិតប្រាកដ ដោយមិនមែនជាទូទៅនោះទេ ដោយគិតចាប់តាំងពីពេលមានផ្ទៃពោះ  ក្នុងនោះឯកឧត្តម រដ្ឋមន្រ្តីរបានមានប្រសាសន៍ណែនាំ ផ្តាំផ្ញើរដល់ប្រធានមន្ទីរថ្មី ឲ្យខិតខំប្រែង ដឹកនាំអង្គភាពសហការសាមគ្គីផ្ទៃក្នុង សហការជាមួយបណ្តាមន្ទីរអង្គភាពពាក់ព័ន្ឋ  អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ខេត្ត ឲ្យទទួលបានលទ្ធផលជោគជ័យ ។

ដោយ ប៊ុន រដ្ឋា