សៀមរាប៖ ផ្ទះមួយខ្នងត្រូវបានរងការឆាបឆេះ ទាំងស្រុង ព្រមទាំងទ្រព្យសម្បត្តិផងដែរ។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី ២៧ ខែ វិច្ឆិកា នេះ ស្ថិតនៅភូមិចាន់ ហៀរ ឃុំ បឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
អាជ្ញាធរស្រុកស្វាយលើបានឲ្យដឹងថា ផ្ទះដែលរងការឆេះ មានទំហំ៩ម៉ែត្រគុណ៩.៥ម៉ែត្រ សង់ផ្ទាល់ដី ជញ្ជាំងក្ដា ប្រក់សង្កសី មានម្ចាស់ឈ្មោះ ភិនសុងហេង ភេទប្រុសអាយុ ៤០ឆ្នាំនិងប្រពន្ធ ឈ្មោះសៀង ទី អាយុ៥០រស់នៅភូមិឃុំ កើតហេតុខាងលើ។
អាជ្ញាធរបានបញ្ជាក់ថា ករណីនេះ រងការខូចខាតមាន៖ ផ្ទះមួយខ្នងឆេះអស់ទាំងស្រុង និងសម្ភារ:ផ្សេងៗ មានស្រូវ២តោន លុយដុល្លារ៣០០ ដុល្លារ លុយបាត ១០០០០បាត លុយខ្មែរ ២០០០០០ រៀល ម៉ាស៊ីនកិនស្រូវ១គ្រឿង ម៉ាស៊ីនកាត់ស្មៅ១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ១គ្រឿង ផ្ទាំងសូឡា១គ្រឿង។បើតាមអាជ្ញាធរបានបញ្ជាក់ថាចំពោះមូលហេតុខាងលើ បណ្ដាលមកពី ឆ្លងចរន្ត អាគុយ សូឡា ៕
ដោយ៖ ខេង ឧត្តម




































