លោក សាត ចាន់បុត្រភ្នាក់ងារទូរទស្សន៍អប្សរានិងកាសែតរស្មីកម្ពុជាខេត្តមណ្ឌលគិរី ត្រូវទាហានសក្តិ៥ប្តឹងទៅតុលាការ

0

មណ្ឌលគិរីៈ ភ្ងាក់ងារទូរទស្សន៍អប្សរា ណេត នឹងភ្នាក់ងារកាសែតរស្មីកម្ពុជា ប្រចាំខេត្តមណ្ឌលគិរី ឈ្មោះសាត ចាន់បុត្រ ត្រូវបានលោកសុផាត សេរីវុទ្ធី មានតួនាទីជាទាហានសក្តិ៥ក្រសួងកាពារជាតិ តាមរយៈមេធាវីឈ្មោះសេង សឹង្ហហេង ដាក់ពាក្យបណ្តឹងចូលទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ដែលតម្រូវអោយលោកសាតចាន់បុត្រ ចូលបំភ្លឺចំពោះមុខ ព្រះរាជអជ្ញានៅថ្ងៃទី២ខែធ្នូខាងមុខ។

ដឺការរបស់ព្រះរាជអជ្ញារងលោកម៉ម វណ្ណដា បានចេញដឺការកោះនិងសាកសួរ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៣១៣ចុះថ្ងៃទី១៥ខែវិច្ឆិការឆ្នាំ២០១៩ ពីបទបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ប្រព្រឹត្តបទឧក្រឹដ្ឋជាអាថ៌ ដែលប្រព្រឹត្តទៅកាលពីខែកក្កដាដល់ខែសីហាឆ្នាំ២០១៩។

លោកសាតចាន់បុត្រ បានអោយដឹងថា លោកនិងចូលបំភ្លឺចំពោះមុខព្រះរាជអជ្ញារងលោកម៉ម វណ្ណដា តាមកាលកំណត់។ភ្នាក់ងារកាសែតនិងទូរទស្សន៍រូបនេះ បានបញ្ជាក់ទៀតថា លោកបានត្រៀមឯកសារគតិយុត្តិ ពាក់ព័ន្ធនិងករណីលោកសុផាត សេរី វុទ្ធី បានព្យាយាមរំលោភយកដីធ្លី របស់គ្រួសារជនជាតិដើមក្នុងឃុំដាក់ដាំ រួចរាល់ហើយ។

លោកសាតចាន់បុត្រ រំពឹងថាស្ថាប័ណតុលាការខេត្តមណ្ឌលគិរីនិងសិក្សា សុើបអង្កេតលើករណីបណ្តឹងមួយនេះបានល្អិតល្អន់និងមានភាពសុក្រិតមិនលំអៀងនោះទេដើម្បីរកយុទ្ឋតិធម៌អោយអ្នកសារពត៌មាន៕