សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័នឹងករណីលួចទ្រព្យសម្បត្តិ

0

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទ្រព្យសម្បត្តិមិនសម្រេច នៅចំណុចផ្ទះលេខ២បេ ផ្លូវបតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី ២៨ខែវិច្ឆកាឆ្នាំ២០១៩ វេលាម៉ោង០២ និង១០នាទី ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ម្នាក់់ ឈ្មោះ សុខ កុសល ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ(មានសារធាតុញៀន) បានធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិ ជនរងគ្រោះឈ្មោះ មាស សុផានី ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅ ផ្ទះលេខ២បេ ផ្លូវបតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ ៖ គ្មាន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕