ចុះបេះត្រកួនរអិលជើងធ្លាក់ចូលទឹកស្រះបណ្តាលលង់ទឹកស្លាប់

0

សៀមរាប៖ បុរសជាកម្មកម្នាក់ចុះបេះត្រកួនរអិលជើងធ្លាក់ចូលទឹកស្រះបណ្តាលលង់ទឹកស្លាប់ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១៥-៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិគោកត្នោត សង្កាត់គោកចក ក្រុងខេត្តសៀមរាប ខេត្តសៀមរាប។ ករណីបុរសម្នាក់លង់ទឹកស្លាប់តាមរបាយការណ៍នគរបាលនៃអធិការក្រុងសៀមរាប បានឲ្យដឹងថា៖សាកសពឈ្មោះឆម ឈឿត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររស់នៅក្នុងភូមិកើតហេតុខាងលើ។សមត្ថកិច្ចនគរបាលបានបន្តទៀតថា តាមការពិនិត្យ ទៅលើសាកសព ពុំឃើញមានស្លាកស្នាម អ្វីដែលពាក់ព័ន្ធ នឹង បទល្មើសឡើយ។សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ បណ្តាឲ្យជនរងគ្រោះស្លាប់ ដោយជនរងគ្រោះ បានចុះទៅបេះត្រកួន ហើយរអិលជើងធ្លាក់ចូលទឹកស្រះបណ្តាលលង់ទឹកស្លាប់តែម្តង។ក្រោយពីសម្ថកិច្ចពិនិត្យរួចសាកសព ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕