ខេត្តកំពង់ធំ៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខយោធា ដែលអនុវត្តកមន្លងមក និងបានដាក់ចេញ ទិសដៅអនុវត្តបន្ត ពិធីនេះបានធ្វើនៅព្រឹកថ្ងៃសុក្រទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ក្រោមអធិបតីភាពឯកឧត្តម ត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានការចូលរួមពីអស់លោកស្រីក្នុងជួរថ្នាក់ដឹក នាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងផ្នែកសឹករងក្រុង ស្រុក វរសេនាតូចទាំងពីរសរុប៨៥ នាក់ ។
បន្ទាប់ពីបានតាមដានស្តាប់នូវរបាយការណ៍ របស់ការិយាល័យទី២ និង ការិយាល័យ ទី ៣ ឯកឧត្ដម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកពីមោទនភាពរបស់អង្គភាពដែលសម្រេចបាននូវលទ្ឋផលជាច្រើនដូចជា ការតៀមចល័តកម្លាំងអន្តរាគមន៍ កិច្ចការពារសុវត្ថិភាពឱកាសប្រារព្ធពិធីបុណ្យអុំទូកអកអំបុក សំពះព្រះខែ ពិសេសពិធីពិសារអំបុកខ្មែរ ថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ និងចូលរួមយ៉ាងសកម្មក្នុងការងារសង្គម របស់រដ្ឋបាលខេត្ត ដូចជាកែលំអសោភ័ណភាពក្នុងខេត្តកំពង់ធំ ។
ឯកឧត្តម សោម ស៊ុន បានកោតសរសើរ ចំពោះការងារជ្រើសរើសយុវជនស្ម័គ្រចិត្តប្រឡងចូលបម្រើក្នុងក្របខ័ណ នៃកងយោធពលខេមរភូមិន្ទតាមលក្ខខណ្ឌកំណត់ ជ្រើសរើសរបស់គណៈកម្មាធិការក្រសួងការពារជាតិ និងការអប់រំចិត្តសាស្រ្តដល់កងកម្លាំង ដើម្បីពង្រឹងឆន្ទះរឹងមាំក្នុងការបម្រើជាតិមាតុភូមិ និងការងារ សហប្រតិបត្តិការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចុះជួយអតីតយុទ្ធជននិប្រជាពលរដ្ឋ ដែល មានជីវភាពលំបាកខ្វះខាត និងការសាសង់ផ្ទះជូនអតីតយុទ្ឋជនដែលមានជម្រកស្នាក់នៅសមរម្យ។
ឯកឧត្ដម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំផ្តោតលើគ្រប់គ្រងកម្លាំង អាវុធ គ្រាប់ បន្តត្រៀមកម្លាំងចល័តអន្តរាគមន៍បានទាន់ពេលវេលា បម្រើនិងជួយដោះស្រាយជូនបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតនៅតំបន់ដែលខ្លួនទទួលខុសត្រូវ បន្តយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់កងទ័ព ក្នុងអង្គ ភាព ដើម្បីទទួលបានសុខភាពល្អប្រសើរ ធានាដល់ការបំពេញភារកិច្ចជូនជាតិមាតុភូមិ ពិសេសបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី ក្នុងការបង្រ្កាបទាន់ពេលវេលា សកម្មភាព ក្បត់ជាតិពីសំណាក់ពួកជ្រុលនិយម ។
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ចំពោះដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមេបញ្ជាការគ្រប់កងឯកភាព ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួល ខុសត្រូវ ក្នុងការសម្រេចភារកិច្ចជូនអង្គភាព ប្រកបដោយកិត្តិយសនិងសេចក្ដីថ្លៃថ្នូរ ។ ដោយ ប៊ុន រដ្ឋា




































