កូនមាសម្ដាយខឹងម្ដាយស្ដីបន្ទោស ចងក សម្លាប់ខ្លួន បីថ្ងៃទើបដឹង

0

សៀមរាប៖ ដោយសារតែខឹងនឹងម្ដាយរបស់ខ្លួន ស្ដីបន្ទោស ព្រោះប្រកែក មិនព្រមទៅច្រូតស្រូវ បែជា ដើរទៅ ចងក សម្លាប់ខ្លួន ទៅវិញ ហេតុការនេះ បានកើតឡើងនៅវេលាម៉ោង១៨និង២០នាទីថ្ងៃទី២៩ខែវិច្ឆិកាម្សិលមិញ នៅខាងជើងផ្ទះ ចម្ងាយជាង១០០ម៉ែត្រពីផ្ទះ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស៊ីន ស៊ី ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិ ឃុំកើតខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថា តាមការបំភ្លឺរបស់ក្រុមគ្រួសារ ជនរងគ្រោះ ខាងលើ ខឹង នឹងម្តាយ របស់ខ្លួន ស្ដីបន្ទោស ព្រោះប្រកែកមិនព្រមទៅច្រូតស្រូវ ក៏ដើរទៅចងកសម្លាប់ ខ្លួន រយៈពេល៣ថ្ងៃហើយ ទើបតែក្រុមគ្រួសារ រកឃើញ។

ករណីនេះដែរសមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពិនិត្យ លើសាកសព ជនរងគ្រោះ ពិតជាបាន ចងក សម្លាប់ខ្លួន ប្រាកដ មែន មិនពាក់ព័ន្ធ ករណីផ្សេងឡើយ ៕

ដោយ៖ អ៊ុន ណារាជ្យ