សៀមរាប៖ ព័ត៌មានបឋមយោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ព័ត៌មានជាបឋមនូវករណី បាក់រលំប្លង់សេ ខណៈដែលកំពុងសាងសង់សាលាឆាន់ នៅក្នុងវត្តប្រាសាទគោកចក ខេត្តសៀមរាប បណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុង
វត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។ ក្នុងនោះដែរមានមនុស្សកំពុងជាប់នៅខាងក្នុងប្រមាណជា១០នាក់ មានរបួសទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ ដោយខណៈនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ៕ ប្រភព៖ ហ្វេសបុក


ដោយ៖ អ៊ុន ណារាជ្យ




































