ខេត្តស្វាយរៀង៖ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និង លោក ឧត្តមសេនីយ៍ត្រី ពេជ្រ វីរ: ស្នងការរងទទួលការងារព្រំដែន នៅព្រឹកថ្ងៃអង្គារ ៧ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ
ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទី នៅប៉ុស្តិ៍នគរបាលការពារព្រំដែនទូលស្ដី លោក វរសេនីយ៍ឯក ខៀវ វិចិត្រ មេបញ្ជាការវរ:៦០៩ អញ្ជើញចុះប្រជុំពង្រឹងការងារការពារសន្តិសុខសណ្ដាប់ធ្នាប់តាមតំបន់ព្រំដែន និងវិធានការ បង្ការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ដោយមានការអញ្ជើញចូលរួមពីលោក វរសេនីយ៍ត្រី គឹម ធី មេបញ្ជាការរងវរ: លោកនាយ នាយរង និងមន្រ្តីប៉ុស្តិ៍នគរការពារព្រំដែនទូលស្ដី – ប៉ុស្តិ៍គោកតែក រួចបន្ដដឹកនាំកម្លាំងចំនួន១១នាក់ល្បាតត្រួតពិនិត្យបង្គោលព្រំដែនកម្ពុជា-វៀតណាមចាប់ពី(ប)១៩៥ ដល់(ប.ខ)១៩៧/១។
កម្ពុជា ភូមិកោះឬស្សី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង-វៀតណាម ភូមិទី១-៣ ឃុំតាំងហុីប ស្រុកថាញ់ហ្វា ខេត្តឡុងអាន ៕




































