កែប: ទូកអ្នកនេសាទត្រីនៅខេត្តកែបបានចុះអូសមងក្នុងសមុទ្រតែជាប់សាកសពជនបទេសម្នាក់នៅក្នុងមងធ្វើអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១រសៀលថ្ងៃទី០៣ខែធ្នូរឆ្នាំ២០១៩។
ទោះជាបែបណាដំណឹងសាកសពជនបទេសនេះត្រូវបាននគរបាលការពារព្រំដែនទឹកខេត្តកែប ជាអ្នកអូសសពដែលជាប់ក្នុងមងតាមអូប័រមកដល់ឆ្នេរអង្កោលក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរខេត្តកែបដើម្បីអោយនគរបាលខេត្តកែបរួមទាំងលោកគ្រូពេទ្យធ្វើុកោសល្យវច្ចយ័រួមគ្នាទៅសាកសពដែលបានអ្ននេសាទអូសមងជាប់នៅខាងលិចកោះអង្រងជាប់និងកោះត្រល់។
តាមការពិនិត្យជាក់ស្ដែងទៅលើរាងកាយសាកសពគឺជនរងគ្រោះមិនមានពាក់អាវស្លៀកខោទេប៉ុន្តមានខ្សែនីឡុងចងជាប់នៅនិងចង្កេះថែមទាំងមានដុំថ្ម4ទៅ5ដុំច្រកក្នុងថងចងជាប់នៅនិងខ្លួនសពផង។
ក្នុងថងពណ៍ខ្មៅដែលច្រកដំថ្មនោះក៍មានវេនតាពណ័សនិងរូបសេះមួយក្បាលផងដែរ។លោកសំរឹទ្ធថាវរ៉ាត់មន្ត្រីនគរបាលការពារដែនទឹកនិយាយប្រាប់អោយដឹងថាសពនេះត្រូវបានអ្នកនេសាទទូកអូសមងអូសជាប់នៅវេលាម៉ោង1រសៀលថ្ងៃទី3ខែធ្នូរនៅខាងលិចកោះអង្រ្គោងជាប់និងកោះត្រល់។មន្ត្រីនគរបាលការពារដែនទឹកនោះនិយាយថាក្រោយពីបានទទួលពត៏មាននេះលោកបានអោយកំលាំងយកអូប័រអូសទាំងមងទាំងសពមកកាន់ឆ្នេរដើម្បីអោយកំលាំងជំនាញពិនិត្យ។
ទោះជាអ្នកចោមរោមមើលសពច្រើនហើយនិយាយថាជនបទេសត្រូវគេធ្វើឃាតសម្លាប់ក៍ដោយលោកឧត្តមសេនីយ៍ត្រីប៉ូងសុខេងស្នងការរងទទួលផែនព្រហ្មទណ័ខេត្តកែបបានធ្វើការបដិសេធព្រោះអ្នកស្លាប់នេះមិនទាន់ស្គាល់អត្តសញ្ញាណឡើយ។
ព្រោះយើងនៅមានការស្រាវជ្រាវបន្ថែមទៀត។នៅល្ងាចនេះសពត្រូវបានដឹកទៅកាន់មន្ទីរពេទ្យខេត្តកែប៕




































