ខេត្តសៀមរាប៖ អាជ្ញាធរស្រុកបន្ទាយស្រីបានរាយការណ៍ថា នៅវេលាម៉ោង៦ព្រឹកនៅថ្ងៃទី៤ខែធ្នូនេះ មានករណីប្រទះឃើញសាកសព(ចងករ)នៅចំណុចភូមិបន្ទាយស្រីឃំុខ្នារសណ្តាយស្រុកបន្ទាយស្រីខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះចាន់ នារី ហៅ(ផល្លា)ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិឃំុកើតហេតុខាងលើ បានធ្វើអត្តឃាតដោយ(ចងក)និងក្រម៉ានៅលើដើមស្វាយខាងក្រោយផ្ទះចម្ងាយប្រហែល១០ម៉ែត្រកំពស់៦ម៉ែត្ រ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ជនរងគ្រោះ មានសតិមិនប្រក្រតី ហើយបច្ចុប្បន្នសពត្រូវបានធ្វើកោសល្យវិច័្ចយ បញ្ជាក់ថាពិតជាស្លាប់ដោយធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែននឹងបានធ្វើការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ អ៊ុន ណារាជ្យ



































