បុរសម្នាក់បើកម៉ូតូឌុបប្រពន្ធ ត្រូវបានរថយន្តបុកស្លាប់ និងប្រពន្ធរងរបួស

0

ខេត្តសៀមរាប៖ បុរសម្នាក់បើកម៉ូតូឌុបប្រពន្ធ ត្រូវបានរថយន្តបុកបណ្ដាលឲ្យស្លាប់ ចំណែកប្រពន្ធបានរបួស។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៨ខែធ្នូឆ្នាំ២០១៩វេលាម៉ោង២២និង៣០នាទី នៅភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទងបាគង ខេត្តសៀមរាប  លើផ្លូវជាតិលេខ៦ ក្នុងទិសដៅស្របទិសគ្នា។

សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះនរថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណ ដោយបើកបរមានទិសដៅពីកើត ទៅលិច ប៉ះទង្គិចនិងម៉ូតូម៉ាកហុងដាc១២៥សេរី២០១៩ពណ៌ខ្មៅពាក់ផ្លាកលេខ សៀមរាប១ae ០៣២៩ បើកបរដោយ ឈ្មោះ ណើន នួនភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិបេង ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប(ប្ដីស្លាប់)។ បើកបរ ម៉ូតូឌុប ប្រពន្ធពីក្រោយ ឈ្មោះលាក់  អាយុ២១ឆ្នាំ (របួស) បើកបរមានទិសដៅពី កើតទៅលិច។

ក្រោយពេលកើតហេតុរួចរថយន្តបានបើកបរត់គេចខ្លួនទៅទិសខាងលិចបាត់ ចំណែកខូចខាតម៉ូតូស្រាល។សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរនេះ ដោយសារតែអ្នកបើករថយន្ត បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។ ក្រោយកើតប្រពន្ធជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តសៀមរាបចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ អ៊ុន ណារាជ្យ