លំនៅដ្ឋានមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ដោយសារតែការចោលភ្លើងគ្មានការប្រុងប្រយ័ត្ន

0

ខេត្តសៀមរាប៖ អាជ្ញាធរស្រុកស្រុកពួកបានរាយការណ៍ថា មានករណីអគ្គិភ័យមួយ បានកើតឡើង នៅវេលាម៉ោង២១ និង១៩នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិអន្តង្គន់ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។

ករណីអគ្គីភ័យនេះដែរ បានឆាបឆេះលើផ្ទះមួយខ្នងទំហំ៧x៤ កំពស់១,៥០ម៉ែត្រ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី ជារបស់ម្ចាស់ឈ្មោះ យ៉ុន យ៉ៅ ភេទស្រីអាយុ៣០ឆ្នាំ រស់នៅកន្លេងកើតហេតុ មុខរបរកសិករ និងប្តីឈ្មោះ ឆើត គា អាយុ៣៥ឆ្នាំ មុខកសិករ ។

ភ្លាមៗនោះមានប្រជាពលរដ្ឋនៅក្បែរ បានជួយដងទឹកពន្លត់ដែរ តែពុំអាចជួយបាន។ ហើយមូលហេតុឲ្យកើតមានករណីអគ្គីភ័យនេះដោយសារបុរសជាប្តី បើកប្រើចង្រ្កានហ្គាស ហើយយកថង់មកអុចបារីជក់ បន្ទាប់មកក៏ទម្លាក់ថង់នោះមកក្រោមផ្ទះ ហើយទៅប៉ះធុងសាំងក្រអូមទើបធ្វើឲ្យឆេះតែម្តង ។

ហើយចំពោះករណីនេះបណ្ដាលឲ្យរងការខូចខាត ផ្ទះមួយខ្នង ឯកសារអត្រាកូលដ្ឋានប័ណ្ណក្រីក្រមួយសន្លឹកកាតគ្រីម៉ូតូ២សន្លឹក ទូរសព្ទដៃមួយគ្រឿងនិង
ចានឆ្នាំងសំលៀកបំពាក់មួយចំនួន តែពុំមានគ្រោះថ្នាក់មនុស្សនឡើយ ៕

ដោយ៖ អ៊ុន ណារាជ្យ