ភ្នំពេញ៖ មានការណីភ្ញាក់ផ្អើលមួយបានកើតឡើង ខណះមានករណីប្រទះឃើញជនជាតិចិនម្នាក់ បានដេកស្លាប់ នៅក្នុងខុនដូមួយកន្លែង កាលពីវេលាម៉ោង៤៣០នាទីរសៀល ថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៩ នៅចំណុចក្នុងខុនដូរសែនសុខ បន្ទប់លេខ៨ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពឈ្មោះ BAI HUA ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅចំណុចកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ E85300042 ។តាមការសន្និដ្ឋាន របស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូសពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា សពស្លាប់ដោយជំងឺលើសឈាម។បច្ចុប្បន្ន សព ត្រូវបានតម្កល់ធ្វើបុណ្យ នៅវត្តទឹកថ្លា៕




































