សាកសព​ទារក​ ប្រទះឃើញ​នៅក្នុង​លូទឹកស្អុយ ដែល​ម្តាយ​ចិត្ត​យ​ក្យ យកមក​ចោល

0

​កំពង់ធំ ៖ សាកសព​ទារក​អភ័ព​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ហើម​ស្អុយ នៅក្នុង​ទឹកលូ ដែល​ម្តាយ​ចិត្ត​អប្រិយ និង​ឳ​ពុក​តិ​រិ​ឆ្ឆាន ដាច់ចិត្ត​យកមក​បោះចោល នៅក្នុង​លូទឹក ដោយ​គ្មាន​ចិត្ត​អាណិត អាសូ​សូម្បីតែ​បន្តិច​ឡើយ សាកសព ហើម​ស្អុយ របស់​ទារក​ដែល មាន​អាយុប្រមាណ ១៥ ថ្ងៃ​ទៅ ១ ខែ ត្រូវបាន​អណ្តែត​ទឹក រហូត​ត្រី​ចិក​ស៊ី​ជា​ចំណី អស់​ពោះពង់ នៅសល់តែ​ដងខ្លួន ដៃជើង និង​ក្បាល​ផ្នែក​ខាងក្រោយ ។​

​តាម​ប្រភព​ពត៌មាន នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា សព​ទារក​នេះ ត្រូវបាន​គេ​ប្រទះឃើញ នៅ​ថ្ងៃទី ១៩ ខែ កុ​ម្ភះ ឆ្នាំ ២០១៤ ស្ថិតនៅ វាលស្រែ​១​រយ សង្កាត់​កំពង់​រទេះ ក្រុង​សែន ខេត្តកំពង់ធំ ដោយ​មិនដឹងថា ទារក​នេះ ត្រូវបាន​គេ​យកមក​បោះចោល​កាលពី​ថ្ងៃ​ណា តែបើ​តាម​ការ សណ្ឋាន ប្រហែលជា​ទារក​នេះ ទើបនឹង​កើត ហើយ​ម្តាយ​គ្មាន​លទ្ធភាព ក្នុងការ​ចិញ្ចឹម ទើប​សម្រេចចិត្ត​បោះ ចោល​ដូច​សត្វ​ធាតុ ដែល​មើលទៅ គួ​អោយ​អាណិតអាសូរ ក្រៃលែង​ពី​សំណាក់​មហាជន​ដែល​បានឃើញ ហេតុការណ៍ ៕ ​

ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ ក្រោយពី​ទទួលបាន ពត៌មាន​ថា​មាន​ទារក​អភ័ព ដែល​ត្រូវបាន គេបោះបង់​ចោល ក៏បាន​យកចិត្តទុកដាក់ ឲ្យ​កំលាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​កំពង់​រទេះ ចាត់ចែង​ស្រង់ សាកសព ទារក​យកមក​កប់ នៅ​កន្លែង​ទីទួល​សុ​វត្តិភាព ដើម្បី​ចៀសវាង​មានការ​កកាយ​ពី​សំណាក់​សត្វ​ផ្សេងៗ ក្នុងនោះដែរ​ឯកឧត្តម បាន​សម្តែង​នូវ​ក្តី​អាណិតអាសូ​សព​ទារក ដែល​មិនទាន់​ទាំង​បានឃើញ​ពន្លឺ​ថ្ងៃ​ផង ក៏ត្រូវ​បាន​គេ​បោះចោល ទោះជា​យ៉ាងណា​នោះ ទារក​អភ័ព គឺជា​មនុស្ស​ម្នាក់​នឹង​គេ​ដែរ មិនអាច​មិន​រវល់ ហើយ​បណ្តែតបណ្តោយ​ឲ្យ​នៅ​អណ្តែត​ទឹក ចោល​នោះទេ ។​ ​CAM02699 CAM02700 CAM02701