នគរបាល ខណ្ឌសែនសុខបានបញ្ជូ ន ជនសង្ស័យ ចំនួន២នាក់ពាក់ព័ន្ធនឹងករណី២ផ្សេងគ្នា ទៅកាន់ តុ លាការព្រឹកនេះ

0

ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបានបញ្ជូ ន ជនសង្ស័យ ចំនួន៣នាក់ពាក់ព័ន្ធនឹងករណី២ផ្សេងគ្នា ទៅកាន់ តុ លាការ។ ករណីទី១ ៖ ពាក់ព័ន្ធករណីរំលោភទំនុកចិត្ត ករណីទី២៖ពាក់ពន្ធ័ករណីលួចការបញ្ជូនខ្លួនជនសង្ស័យនេះគឺធ្វើឡើងនៅព្រឹក ថ្ងៃអង្គារ ១៤ កើត ខែមិគសិរ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិ វិ ធី សាកសួរ និ ងកសាងសំណុំរឿង ។ ជនស ង្ស័ យ ទាំង២នាក់ខាងលើនេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែ ម្តង ។

លោក វរៈ សេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មាន មក កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ បាន ទាន់ពេ លវេលាផង ដែ រ ៕