សៀមរាប: ក្រុមអ្នកជំនាញផ្នែកខាងអភិរក្សនិងថែរក្សាប្រាសាទបុរាណបានស្នើសុំឲ្យអង្គការយូណេស្កូជួយផ្ដល់គម្រោងជួសជុលប្រាសាទបាយ័នជាបន្ទាន់។
ការស្នើសុំនេះធ្វើឡើងក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ និង កិច្ចប្រជុំពេញអង្គលើកទី២៦ នៃគណៈកម្មការ icc angkor នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមអ្នកជំនាញ ផ្នែកកិច្ចការអភិរក្ស ជប៉ុន ដែលកំពុង តែអនុវត្តន៍គំរោង ស្រាវជ្រាវ នៅក្នុងប្រាសាទបាយ័ន បានថ្លែងថា៖ ជាន់ទី៣របស់ប្រាសាទបាយ័ន នឹងត្រូវ បិទ ជាបណ្ដោះ មិនអោយភ្ញៀវទេសចរណ៍ ចម្រុះ ជាតិសាសន៍ ចូលទស្សនា ចា ប់ ថ្ងៃទី១ ខែមករា ឆ្នាំ ២០២០ តទៅ ។
អ្នកជំនាញ ជប៉ុនដដែល បានប្រាប់រឿងនេះ នៅក្នុងពេល ដែលក្រុមអ្នកជំនាញចំពោះ កិច្ច ផ្នែក អភិរក្ស នៃ គណកម្មាធិការ I C C Angkor) មួយក្រុម បានអញ្ចើញ ចុះទៅពិនិត្យ មើល បច្ចេកទេស នៃ ការជួសជុល ដោយផ្អែកទៅតាមការផ្ដល់ អនុសាសន៍ ផងនោះ ។
ប្រាសាទបាយ័ន ដែលកសាងឡើង តាំងពី ចុងសតវត្ស ទី១២ និងដើម សតវត្ស ទី១៣ នៃគ្រីស្ដសករាជ ដោយមានកំពស់៣ជាន់នោះ គឺ កំពុងប្រឈមមុខនិងភាពទ្រុឌទ្រោម បណ្ដាល ឱ្យជាន់ទី៣ នៃ ប្រាសាទនេះ មានចំណុចត្រូវជួសជុល ចំនួនជាង៥០កន្លែង ហើយនឹង ត្រូវបិទ ជាបណ្ដោះ អាសន្ន ដើម្បីទុក ទីកន្លែងឱ្យនៅទំនេរ សម្រាប់អ្នកជំនាញ ធ្វើការជួសជុលងាយស្រួល ប្រយោជន៍ ការពារ និរន្តរភាពនៃ ប្រាសាទនាពេលអនាគត ផង និង ផ្ដល់សុវត្ថិភាព ឱ្យ ភ្ញៀវទេសចរណ៍ ចម្រុះជាតិ សាសន៍ ដែលតែងទៅទស្សនា ទីនោះផងដែរ ។
អ្នកជំនាញចំពោះ កិច្ច ផ្នែក អភិរក្ស នៃ គណកម្មាធិការ I C C Angkor)ដែលដឹកនាំ ក្រុមទៅពិនិត្យ មើលការដ្ឋាន ជួសជុលផ្នែកខ្លះ នៃ ប្រាសាទបាយ័ន លោក សាស្ត្រាចារ្យ មូនា ប៊ូចស្នាគី (Mounir Bou chenakI) មានប្រសាសន៍ថា៖ ក្រុមរបស់ លោក បានឃើញ ហានិភ័យ ពិតប្រាកដ នៅតាមចំណុច ខ្លះ របស់ប្រាសាទបាយ័ន នៅក្នុងពេលចុះ ទៅពិនិត្យមើលប្រាសាទបាយ័ន ។
ចាប់តាំងពី អំឡុងឆ្នាំ ១៩៩៤ មក អង្គការជប៉ុន បានចាប់ផ្ដើម គំរោងស្រាវ ទៅលើបណ្ណាល័យ ទៅលើ ចម្លាក់របស់ប្រាសាទ ហេដ្ឋារចនា សម្ព័ន្ធ នៃសំណង់ ព្រមទាំងកន្លែងគ្រោះថ្នាក់ ដែលកំពុងគំរាមកំហែងដល់ប្រាសាទបាយ័ន នេះ ក៏ប៉ុន្តែ មិនទាន់ចាប់ផ្ដើម គំរោង ជួសជុល ប្រាសាទនេះទាំងស្រុង នៅ ឡើយទេ ។
កាលពី ឆ្នាំ ១៩៩៤ រហូតមកដល់ឆ្នាំ ២០១១ អង្គការ ចាសា(JASA)របស់ជប៉ុន បានជួសជុល បណ្ណាល័យ ចំនួន ២ របស់ប្រាសាទបាយ័នរួចរាល់ហើយ គឺពីឆ្នាំ ១៩៩៤ រហូតដល់ឆ្នាំ ២០០០ បាន ជួលជុលបណ្ណាល័យ ខាងជើង និង ចាប់ពីឆ្នាំ ២០០០ រហូតដល់ឆ្នាំ ២០១០ បាន ជួសជុលបណ្ណាល័យ ផ្នែកខាងត្បូង របស់ប្រាសាទ ៕




































