សន្តិសុខ ហាយ ក្លិប​វាយ​យុវជន​ម្នាក់​បែក ក្បាល​ឈាម​ស្រោច​ខ្លួន​ក្រោយពី​បាន​បង្ក​រឿង​ក្នុង​ក្លិប​

ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន ពេល​ដែល​រូបគេ​បាន​បង្ក​ជម្លោះ​ក្នុង​ក្លិប ហើយ​ត្រូវ​សន្តិសុខ​ក្លិប វាយ​និង​វត្ថុ​រឹង​ចំ​ក្បាល​ពីក្រោយ​បណ្តាលឲ្យ​រង​របួស​កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​យប់​ឈានចូល ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្លិប

យីហោ ហាយ ក្លិប តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​

​តាម​សំដី​របស់​យុវជន​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ថា រូប​និង​មិត្ត​ភ​ក្រ័​ពីរ​នាក់​ទៀត​បាន ជិះ​មួយ គ្រឿង ចូល​រាំ​និង​ផឹកស៊ី​នៅក្នុង​ក្លិប យីហោ ហាយ ក្លិប ដោយ​រូបគេ​បាន​បង្ក​រឿង​នៅ​ក្នុង​ក្លិប​នេះ​ជាមួយនិង យុវជន​មួយ​ក្រុម ហើយ​ខណៈនោះ​ក៏​ក្រុម​សន្តិសុខ​របស់​ក្លិប ក៏​បាន​មក​ឃាត់​រូបគេ រួច​ក៏​អូស​គេ​ចេញ មក​ក្រៅ​ហើយ​សន្តិសុខ​នោះ​ក៏​បាន​យក​វត្ថុ​រឹង​មក​វាយ ក្បាល​គេ​ពីក្រោយ បណ្តាលឲ្យ​បែក ហូរឈាម ស្រោច​ខ្លួន ។ យុវជន​ខាងលើនេះ​បាន​បន្ត​ទៀត គេ​មិន​មាន​កំហុស​អ្វី​នោះ​ទេ ហេតុអ្វី បាន​ជា​ក្រុម​សន្តិ សុខ ខាងលើ​នេះ​វាយ​គេ បែបនេះ ។ បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍​នៅ​កន្លែង​ភ្លាមៗ​និង​ឲ្យ​យុវជន​រងគ្រោះ​ខាងលើ​ទៅ​មន្ទីរពេទ្យ​ព្យាបាល​សិន ចាំ​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ទៅ​ប៉ុស្តិ៍​នគរបាល វាលវង់​ដើម្បី​ដោះស្រាយ​តាម​ក្រោយ​៕

1 2