សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដើម្បីនាំទៅសាកសួរពាក់ពន្ឋ័ករណីចោរលួចទូរដែកយកលុយអស់៧ម៉ឺនដុល្លារនៅក្នុងក្រុមហ៊ុន(គ្លូបល)

0

ក្រចេះ៖ កម្លាំងនគរបាលនៃអធិការអធិការដ្ឋានស្រុកសំបូរ សហការជាមួយនិងការរិយាល័យព្រហ្មប្រទណ្ឌកម្រិតស្រាលខេត្តក្រចេះបានធ្វើកាឃាត់ខ្លួនជនប្រុសស្រីចំនួន៣នាក់ ដែលសង្ស័យជាប់ពាក់ពន្ឋ័ក្នុងករណី ក្រុមចោរលួចកោះទូរដែក យកលុយអស់៧ម៉ឺនដុល្លារ

នៅក្នុងក្រុមហ៊ុន(ក្លូប៊ល)កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នៅចំណុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មានករណីចោរលួចកោះទូរដែកនៅក្នុងទីតាំងក្រុមហ៊ុនខាងលើ ដោយលួចយកលុយអស់៧ម៉ឺនដុល្លារ កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោយទទួលបានពត៌មាននេះ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកសំបូរ សហកាជាមួយមកម្លាំងជំនាញព្រហ្មប្រទណ្ឌ បានចុះទៅពិនិត្យជាក់ស្តែងដល់កន្លែងកើតហេតុ ឈានទៅធ្វើការនាំខ្លួនជនប្រុសស្រីទាំងបីនាក់ ដើម្បីទៅធ្វើការសាកសួរ ។
ជនសង្សយ័ដែលសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន ១.ឈ្មោះ ហឿន សុខជា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុនក្លូប៊ល មានទីលំនៅភូមិជួរជ្រៃ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។
២.ឈ្មោះ កែ ម៉ុងភេទស្រីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិដារ ឃុំដារ ស្រុកក្រចេះ ខេត្តក្រចេះ ។
៣.ឈ្មោះដេង ស៊ីឈាវ (DENG SHIZHAO) ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងខាងដាំដុះនៅក្រុមហ៊ុនក្លូប៊ល មានទីលំនៅចំណុចក្រុមហ៊ុនក្លូប៊ល ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
លោក វរសេនីយ៍ឯក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានបញ្ជាក់អោយដឹង
នៅព្រឹកថ្ងៃទី១១នេះថា ជនសង្ស័យទាំងជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនខាងលើ ឥឡូវនេះជនសង្ស័យចំនួន៣នាក់កំពុងស្ថិតធ្វើកាសាកសួរ នៅមិនទាន់ទទួលបានលទ្ឋផលអីនៅឡើយទេ សមត្ថកិច្ចយើងកំពុងតែសួរ នៅអធិការរដ្ឋាន ស្រុកសំបូរ ៕ដោយ ម៉េង គាង