ក្រចេះ : កូនផ្សោតថ្មីមួយក្បាលទៀតហើយដែលត្រូវបានគេប្រទះឃើញកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងចំណោមហ្វូងសត្វផ្សោតធំប្រមាណជា៧ក្បាលស្ថិតនៅទីតាំងអន្លង់ផ្សោតកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលបានអោយដឹងថា កូនសត្វផ្សោតដែលទើបនិងកើតថ្មីនេះ ត្រូវបានគេប្រទះឃើញខណៈដែលមន្ត្រីអង្គការ wwf និងមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានចុះបេសកម្មពិនិត្យសកម្មភាពការនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្ស និងត្រួតពិនិត្យនៃការកើតចំនួនសត្វផ្សោតថ្មីនៅក្នុងអន្លង់អភិរក្សមួយនេះ ។
បន្ទាប់ពីបានឃើញវត្តមានកូនសត្វផ្សោតថ្មីដឮនោះក្រុមការងារមន្ត្រីរដ្ឋបាលជលផលនិងមន្ត្រីអង្គការ wwf បានចុះធ្វើការ អង្កេតនៅក្នុងហ្វូងសត្វផ្សោតធំដែលមានកូននៅជាមួយ ដើម្បីថតរូបកូនផ្សោតថ្មីនោះនឹងមេរបស់វា ។តាមការពិនិត្យជាក់ស្ដែងក្រុមការងារជំនាញរកឃើញថា វាមានចរិតបំពានបន្តិចបន្តួចពីសំណាក់ហ្វូងសត្វផ្សោតធំ ទៅលើកូនផ្សោតថ្មីដែលទើបនឹងកើតនោះ ។
បើតាមការឲ្យដឹងពីមន្ត្រីជំនាញរដ្ឋបាលជលផលក៏ដូចជាមន្ត្រីអង្គការនៅយូរម៉េសប្រចាំនៅខេត្តក្រចេះបានឲ្យដឹងថាកូនសោតថ្មីនេះគឺជាកូនទី១៣ ហើយ ដែលគេបានកត់ត្រា ចំនួនសត្វផ្សោតដែលកើតថ្មី ចាប់តាំងពីខែមករារហូតមកដល់ខែធ្នូ ឆ្នាំ ២០១៩ ដោយក្នុងនោះកូនសត្វផ្សោតចំនួន៦ក្បាលបានកើតនៅក្នុងខេត្តស្ទឹងត្រែងនិង៧ក្បាលផ្សេងទៀតកើតនៅក្នុងខេត្តក្រចេះ ។
មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តក្រចេះក៏បានបញ្ជាក់ហើយដឹងដែរថាលោកមានការសាទរចំពោះវត្តមានកូនសិក្សាថ្មីដែលទើបនឹងកើតឡើងដោយនៅក្នុងឆ្នាំ ២០១៩នេះគឺមានចំនួន១៣ក្បាល ។លោកក៏មានការសោកស្ដាយចំពោះការបាត់បង់ទៅវិញនៅក្នុងចំនួនសត្វផ្សោតដែលកើតថ្មី១៣ក្បាល ក្នុងនោះ មាន៦ក្បាលគឺបានងាប់ទៅវិញជាបន្តបន្ទាប់ដោយការជាប់មង ដែលមានជនខិលខូចមួយចំនួននៅតែបន្តលួចដាក់មកឬឧបករណ៍សម្ភារៈខុសច្បាប់
និងកត្តារួមផ្សំផ្សេងៗទៀត ។
គួរបញ្ជាក់ថារមណីយដ្ឋានសត្វផ្សោតកាំពី គឺជាតំបន់ទេសចរណ៍មួយដែលមានការជាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាច្រើនជាងគេនៅក្នុងចំណោមរមណីយដ្ឋានផ្សេងទៀតនៅក្នុងខេត្តក្រចេះ ។ដោយម៉េង គាង




































