ខេត្តកំពង់ធំ ក្រោមការយកចិត្តទុកដាក់ របស់ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន ដែលរស់នៅក្នុងខេត្តកំពង់ធំ និងបានដដ្រាយជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត គ្មានជម្រកស្នាក់នៅ និងបានស្នើសុំផ្ទះថ្មី ពីសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យរស់នៅបានសមរម្យ។
ជាក់ស្តែងខ្នងផ្ទះទី ១៣៧ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បន្ទាប់ពីបានសាងសង់រួច ក៏បានប្រគល់ជូនគ្រួសារអតីតយុទ្ធយុទ្ធជនពលីនៅភូមិវាលវែង ឃុំ ឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ។
ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកអ៊ុត វណ្ណរ៉ា អភិបាលស្រុកប្រាសាទសំបូរ បានទៅប្រគល់ផ្ទះថ្មីជូនលោកស្រី ពេញ គុណ អាយុ៤០ មានកូន២នាក់ ជា ភរិយាអតីតយុទ្ធជនពលីឈ្មោះ ឡេវ ឌី ចូលរួមបម្រើក្នុ ជួរកងទ័ពនៅឆ្នាំ១៩៩០ អតីតនៅអង្គភាពយោធា ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោកស្រី ពេញ គុណ មានជីវភាពទីទ័លក្រលំបាក ប្រកបមុខរបរដើរស៊ីឈ្នួលគេផ្សេងៗ ដើម្បីយកប្រាក់ចញ្ចឹមជីវិតជាមួយនិងកូន លោកស្រីរស់នៅក្នុងខ្ទមកំសត់ ធ្លុះធ្លាយជាច្រើនឆ្នាំ ដោយគ្មានលទ្ធភាពសាងសង់ ផ្ទះថ្មីនិងគេ ទើបតែពេលនេះ បានទទួលផ្ទះថ្មី ទំហំ៤ម៉ែត្រx៦ម៉ែត្រ សាងសង់ពីសរសរបេតុង ខ្ពស់ផុតពីដី ឆ្អឹងដែក រនាបក្រាលក្តារ ជញ្ជាំងនិងដំបូលប្រក់ស័ង្កសី កិនភ្លី ផ្ទះមួយខ្នងនេះ បានតាមតយះឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុកប្រាសាទ សំបូរ បាន ថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្តម ឧត្ដមសេនីយ៍ទោសោម ស៊ុន ដែលបានខិតខំសាងសង់ផ្ទះថ្មីជូន បងប្អូនអតីតយុទ្ធជននៅក្នុងស្រុក ប្រសាទសំបូរ រហូតមកដល់ពេលនេះ បានចំនួន ៨ ខ្នងផ្ទះរួចមកហើយ ។
ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ឯកឧត្ដមឧត្ដមសេនីយ៍ទោសោម ស៊ុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រួម គ្នាថែរក្សាសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ ក្នុងពិធីនេះដែរក្រុមការងារ បានឧបត្ថម្ភអំណោយរបស់ឯកឧត្តមឧត្ដមសេនីយ៍ឯកបណ្ឌិតហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា និងក្រុម ការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងក្រុមការងារស្រុកប្រសាទសំបូរ បានឧបត្ថម្ភអង្ករ ៉ចំនួន៥០គីឡូក្រាម មីយើងចំនួន២ កេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ និងថវិកា៣០០,០០០ រៀល បងប្អូនប្រជាពលរដ្ឋ បានអគុណសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលបានផ្តល់ផ្ទះថ្មីជូនដល់គ្រួសារអតីតយុទ្ធជនដែល មានការខ្វះខាត និងបានប្តេជ្ញាចិត្តគាំទ្រ សម្តេចជារៀងរហូត ។ ដោយ ប៊ុនរដ្ឋា




































