ការចុះអនុវត្តសាលដិកាចុះរុះរើផ្ទះស្ត្រីដើររើសអេតចាយត្រូវបានផ្អាកដោយគ្មានការចូលរួមពីអាជ្ញាធរក្រុងស្វាយរៀង

0

(ស្វាយរៀង)៖លោកគង់ ចន្ទ័ខេមរិទ្ធព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានដឹកនាំក្រុមអ្នកអនុវត្តសាលក្រុមនៃសាលាដំបូងខេត្តស្វាយរៀងនារសៀលថ្ងៃទី១១ធ្នូ២០១៩នៅផ្ទះរបស់ជនរងគ្រោះឈ្មោះតន់ថាវរីអ្នកលក់អេតចាយស្ថិតនៅភូមិកៀងសាំងសង្កាត់ស្វាយរៀងក្រុងស្វាយរៀងនោះត្រូវបានផ្អាកនៅវេលាម៉ោង៣និង១០នាទីរសៀលដោយគ្មានអាជ្ញាធរនិងមន្ត្រីសុរិយោដីចូលរួមគឺមានតែលោកព្រះរាជអាជ្ញានិងសមត្ថកិច្ចនគបាលជាង២០នាក់ប៉ុណ្ណោះហើយជាពិសេសរកអ្នកបង្ហាញព្រំប្រទល់ដីមិនទាន់បានក៏ប៉ុន្តែប្រជាពលរដ្ឋដែលមកចូលរួមជាច្រើននាក់ប្រាប់ថាបណ្ណ័សំគាល់សិទ្ធិដែលដើមបណ្តឹងយកមកអះអាងនេះគឺនៅទីតាំងផ្សេងដូច្ច្នេះត្រូវផ្អាកលើកពេលទៅថ្ងៃក្រោយ។

ទាក់ទិនករណីនេះដែរលោកគង់ ចន្ទ័ខេមរិទ្ធព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា ការអនុវត្តសាលដិកានេះ ត្រូវផ្អាកដោយសាររកអ្នកនៅព្រំប្រទល់មិនទាន់បានគ្រប់ម្យាងអាជ្ញាធរក្រុងនិងមន្ត្រីសុរិយោដីអត់មកចូលរួម។ដូច្នេះត្រូវផ្អាកសិនលើកទៅថ្ងៃក្រោយហើយបើកូនបំណុលចង់បានយុត្តិធម៌សូមរកមេធាវីដាក់សំណើរទៅតុលាការសុំទាស់និងសើរើសំណុំរឿងឡើងវិញ។

ចំណែកស្រ្តីពីនាក់បងប្អូននិងកូនអំពាវនាវសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជួយអន្តរាគមន៍រកយុត្តិធម៌ក្នុងរឿងទម្នាស់ដីធ្លីដ៏រ៉ាំរ៉ៃរយៈពេល១៨ឆ្នាំនេះនិងសុំសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនមេត្តាផ្តល់មេធាវីរបស់សម្តេចមកការពារក្តីខាងលើនេះដល់ជនរងគ្រោះដោយជនរងគ្រោះក្រីក្រគ្មានលទ្ធភាពរកមេធាវីទេ។សូមបញ្ជាក់ថាតុលាការសាលាដំបូងខេត្តស្វាយរៀងចុះអនុវត្តសាលដិការបស់តុលាការកំពូលក្នុងសាណុំរឿងរដ្ឋប្បវេណីលេខ០៧ចុថ្ងៃទី២២ខែ១ឆ្នាំ២០០២របស់សាលាដំបូងខេត្តស្វាយរៀងនិងតាមសាលដិកាតុលាការកំពូលដោយចុះរុះរើផ្ទះនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩វេលាម៉ោង២និង០០នាទីរសៀលដោយអយុត្តិធម៌ណាស់។

លិខិតជូនដំណឹងរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងជម្រាបមកលោកហ៊ហានអាយុ៤៤ឆ្នាំភេទប្រុសមានទីលំនៅភូមិកៀនសាំងសង្កាត់ស្វាយរៀងក្រុស្វាយរៀង(ជាកូនបំណុល)ល្បិតនៅថ្ងៃទី១១ខែធ្នូ២០១៩វេលាម៉ោង២និ០០នាទីរសៀលយើងដឹកនាំក្រុមអ្នកអនុវត្តសាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀងចុះអនុវត្តសាលដិកាលេខ៥២០ចុះថ្ងៃទី២៤ខែធ្នូ២០០៧របស់សាលាកំពូលដោយចុះរុះរើផ្ទះចេញពីភូមិដែលមានទំហំ១១៨១ម៉ែត្រការ៉េមានបណ្ណ័សំគាល់សិទ្ធិលេខA១:១២៨១ចុះថ្ងៃ០២ខែមេសាឆ្នាំ១៩៩៣ស្ថិតនៅភូមិកៀនសាំងសង្កាត់ស្វាយរៀងក្រុងស្វាយរៀងឲ្យទៅឈ្មោះតន់វឌ្ឍនៈ(ជាម្ចាស់បំណុល)គ្រប់គ្រងតាមអំណាចសាលដិកាខាងលើដោយអយុត្តិធម៌។

បើតាមស្រ្តីរងគ្រោះឈ្មោះតន់ ថាវរីអាយុ៤៩ឆ្នាំដែលជាប្រពន្ធរបស់ឈ្មោះហ៊ ហាន បានរៀបរាប់ថា ដីលំនៅឋានដែលរូបគាត់រស់នៅសព្វថ្ងៃ ពីឆ្នាំ១៩៧៩បងស្រីឈ្មោះតន់សំអ៊ាត អាយុ៦៥ឆ្នាំបានមករស់នៅលើដីទំហំ៤០ម៉ែត្រX៤០ម៉ែត្រនេះរហូតដល់ឆ្នាំ១៩៨៨ហើយរូបគាត់តន់ថាវរី បានរៀបការជាមួយប្តីឈ្មោះហ៊ហាន និងដោយគ្មានដីសង់ផ្ទះរស់នៅបងស្រីឈ្មោះតន់សំអ៊ាតក៏បានឲ្យមកសង់ផ្ទះរស់នៅចាប់តាំងពីឆ្នាំ១៩៨៨រហូតដល់បច្ចុប្បន្នចំណែកបងស្រីក៏បានទៅរស់នៅតាមប្តីទៅធ្វើការជាមន្ត្រីរាជការនៅភ្នំពេញរហូតបច្ចុប្បន្នដែរ។ចំណែកប្តីរបស់គាត់ឈ្មោះហ៊ហានបានស្លាប់នៅថ្ងៃទី២៩វិច្ឆិកា២០១៥ទុកឲ្យគាត់រស់នៅជាស្រ្តីមេម៉ាយថែកូន២នាក់ដោយប្រកបមុខរបរដើរទិញអេតចាយរកព្រឹកខ្វះល្ងាច។

លុះឆ្នាំ២០០២មានឈ្មោះតន់វឌ្ឍនៈភេទប្រុសអយុ១៩ឆ្នាំបានផ្ទេសិទ្ធិទៅឲ្យឈ្មោះងិនសារីនៅភូមិកៀនសាំងដាក់ពាក្យបណ្តឹងទៅតុលាការខេត្តស្វាយរៀងថាជាដីរបស់ឳពុកគេឈ្មោះតន់ភឿននិងម្តាយឈ្មោះងិនចន្ថា(ស្លាប់)ដោយចោទថាឈ្មោះហ៊ហាននិងប្រពន្ធឈ្មោះតន់ថាវរីសុំដីឳពុកខ្លួនរស់នៅ ហើយបានយកបណ្ណ័សំគាល់សិទ្ធិកាន់កាប់ដីធ្លីលេខអា១.១២៨១ចុះថ្ងៃទី០២ខែ០៤ឆ្នាំ១៩៩៣ ចុះហត្ថលេខាដោយលោកសោមសនប្រធានការិយាល័យសុរិយោដីខេត្តស្វាយរៀងនិងលោករស់ឆាយប្រធានគណកម្មការប្រជាជនស្រុកស្វាយរៀង។កំណត់ហេតុអង្កេតដីរបស់ឈ្មោះតន់ភឿននិងប្រពន្ធឈ្មោះងិនចន្ថា នៅភូមិទី៦ (បច្ចុប្បន្នភូមិកៀនសាំង)ឃុំលេខ១ (បច្ចុប្បន្នសង្កាត់ស្វាយរៀង)ស្រុកទីរួមខេត្ត(ក្រុងស្វាយរៀង)ខេត្តស្វាយរៀងប្រភេទដីភូមិទំហំ០០ហិកតា១៥អា៥៤សង្ទីអា ទ្រព្យរួមប្តីប្រពន្ធ។ព្រំប្រទល់ខាងជើងទល់និងប្រឡាយ ខាងត្បូងទល់និងពេជ វណ្ណា ខាងលិចទល់និងផ្លូវដើរខាងកើតទល់និងគាតវីរៈ។ទំហំដីស្នើប្រមាណ០០ហិកតា០៦អា៦៨សង្ទីអាចំណុចទីតាំងដីផ្លូវចេញពីខាងលិចស្ថានីអនាម័យចម្ងាយ១៥៨ម៉ែត្រ។ចំណែកទីតាំងដីដែលជនរងគ្រោះរស់នៅសព្វថ្ងៃនៅខាងលិចប្លង់នៃបណ្ណ័សំគាល់សិទ្ធិលេខអា១.១២៨១នេះចម្ងាយប្រមាណ៦០០ម៉ែត្រឯណោះដែលមានព្រំប្រទល់ខាជើងទល់និងប្រឡាយខាងត្បូងទល់និងប៉ុលសារិតខាងលិចទល់និងផ្លូវថ្នល់មកពីរង្វង់មូលរូបគោខាងកើតទល់និងនិងមីសារុតដែលមានទំហំ៤០ម៉ែត្រX៤០ម៉ែត្រ។បាននៃថាបណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីដែលឈ្មោះតន់វឌ្ឍនៈដាក់មកប្តឹងទាមទានោះគឺខុសគ្នា៦០០ម៉ែត្រ។

ទាក់ទិនករណីនេះដែរលោកម៉មមាសប្រធានភូមិបាលស្រុកស្វាយរៀងបានបញ្ជាក់ថា ចំពោះបណ្ណ័សំគាល់សិទ្ធិលេខA1.1281ដែលភាគីឈ្មោះតន់វឌ្ឍនៈយកមកដាក់សំអាងនោះពុំមែនជាប្លង់ដីដែលឈ្មោះហ៊ហាននិងប្រពន្ធឈ្មោះតន់ថាវរីរស់នៅសព្វថ្ងៃទេ។ហើយបើតាមអាជ្ញាធរភូមិឃុំនិងប្រជាពលរដ្ឋរស់នៅភូមិកៀនសាំងបានឲ្យដឹងថា ការពិតដីក្នុងទីតាំងបណ្ណ័សំគាល់សិទ្ធិលេខ១អា.១២៨១ទំហំ០៦អា៦៨សង្ទីអានោះគឺបានលក់ឲ្យម្ចាស់ថ្មីកាន់កាប់ហើយប្រជាពលរដ្ឋ៤០គ្រួសារបានប្តិតមេដៃសុំឲ្យតុលាការចុះអង្កេតស្រាវជ្រាវរកយុត្តិធម៌ឲ្យជនរងគ្រោះផងដែរ។ដូច្នេះជនរងគ្រោះសូមអំពាវនាវសុំឲ្យសម្តេចតេជាហ៊ុនសែនមេត្តាជួយអន្តរាគមន៏រកយុត្តធម៌ដោយអនុគ្រោះ។ស្រ្តីរងគ្រោះជាត្រីមេមាយក្រីក្ររស់នៅក្នុងខ្ទមតូចមួយគ្មានដីណាក្រៅពីដីភូមិរស់នៅសព្វថ្ងៃឡើយ៕