សៀមរាប៖ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៃលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប សហការជាមួយនគរបាលចរាចរណ៍ កម្លាំងកងរាជអាវុធហត្ថ និងមន្ដ្រីមូលដ្ឋាន ដឹកនាំដោយ លោក ពិនប្រាកដ អភិបាលរងខេត្ដ
សៀមរាប និងជាប្រធានក្រុមការងារថ្នាក់ខេត្ដ និងលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន បានត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ ។
ជាលទ្ធផលក្នុងការចុះពិនិត្យនេះដែរក្រុមការងារបានអនុវត្តបានការមួយចំនួនដូចខាងក្រោម ៖ ១-បានត្រួតពិនិត្យរថយន្តសរុបចំនួន ១៣១ ករណី, ២-រថយន្តត្រឹមត្រូវចំនួន ១២០ គ្រឿង , ៣-កាត់ទ្រុងរថយន្តចំនួន ០០ គ្រឿង, ៤-ដោះរានតក្រោយរថយន្តចំនួន ០២ គ្រឿង, ៥-រថយន្ដគ្មានផ្លាកលេខចំនួន ០០ គ្រឿង, ៦-រថយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន ០០ គ្រឿង,
៧-ដោះភ្លើងរថយន្តបំភ្លឺ និងបកស្គុតខុសលក្ខណៈបច្ចេកទេសចំនួន ០២ គ្រឿង, ៨-រថយន្តខ្វះឯកសារចំនួន ០៤ គ្រឿង, ៩-គ្មានបណ្ណបើកបរ ចំនួន ០០ គ្រឿង, ១០-ប្រើបណ្ណបើកបរខុសប្រភេទយានយន្តចំនួន ០០ នាក់, ១១- អ្នកបើកបរមានផ្ទុកសារធាតុញៀន ចំនួន ០៣ នាក់ផងដែរ ៕

ដោយ៖ អ៊ុន ណារាជ្យ




































