ឆ្លងចរន្តអគ្គីសនីឆេះផ្ទះលក់គ្រឿងចុងគ័រហ៊្វូហ័រនៅក្រុងបាវិត

0

ស្វាយរៀង៖លោក វណ្ណ សុមុន្នី អភិបាលក្រុងស្តីទី បានដឹកនាំកំលាំងចម្រុះក្នុងក្រុងចុះជួយពន្លត់អគ្គិសភ័យត្រង់ចំនុចហាងលក់គ្រឿងសម្ភារៈសំណង់ចុងគ័រហ៊្វូហ័រ ដែលមានទីតាំងស្ថិតក្នុងភូមិបាវិតលើសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានបណ្តាលអោយខូចខាតឃ្លាំងលក់គ្រឿងសំណង់និងសម្ភារៈមួយចំនួនទាំងស្រុង ប៉ុន្តែមិនបណ្តាលអោយមនុស្សរងរបួសនោះទេ។

ករណីឆេះនេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីយប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩ដែលបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។សមត្ថកិច្ចក្រុងបាវិតបានឲ្យដឹងថា កម្លាំងចម្រុះរួមមានអធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាលបាវិតនិងកម្លាំងវរសេនាតូចលេខ៦០៩ នឹងកម្លាំងកងរាជអាវុធហត្ថក្រុងបាវិត បានជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់កម្លាំងរួមសរុប៥៥នាក់ស្រី០១នាក់ក្នុងនោះនគរបាល៣៥នាក់ កម្លាំងកងរាជអាវុធហត្ថ២០នាក់ស្រី០១នាក់និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿងប្រើប្រាស់ទឹកសរុបចំនួន០៩ឡានដើម្បីបាញ់ទឹកពន្លត់ទាំងស្រុង។

សមត្ថកិច្ចបានបន្តថាក្នុងប្រតិបត្តិការណ៍នេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យនគរបាលក្រុងបាវិត០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៣ឡានរថយន្តពន្លត់អគ្គីភ័យកងរាជអាវុតហត្ថ០២គ្រឿងក្រុង០១+ខេត្ត០១គ្រឿងប្រើប្រាស់ទឹកអស់០៦ឡានមូលហេតុ : ឆ្លងចរន្តអគ្គីសនី។