ស្វាយរៀង៖ នៅថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ បានអញ្ជើញជាអធិបតីចូលរួមកិច្ចប្រជុំវេទិកាសាធារណៈជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្
ឋនៅវត្តប្រាសាទ ភូមិក្ដីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំស្វាយយា លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំស្វាយយា លោក លោកស្រីមេភូមិទាំង១៥ភូមិ លោកនាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្វាយយា ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋសរុប ចំនួន ១៥០នាក់ ។
ក្នុងកិច្ចប្រជុំនេះប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហា និងសំណូមពរមួយចំនួនដូចជា៖១.ការខ្វះខាតចរន្តអគ្គិសនីប្រើប្រាស់ចូលក្នុងភូមិ២.បញ្ហាទំនាស់ដីធ្លា ក្នុងភូមិក្ដីស្លា៣.បញ្ហាអាគារខូចខាត នៅសាលាបឋមសិក្សាកៀនតាស៊ីវ៤.បញ្ហាផ្លូវចូលភូមិពិបាកក្នុងការធ្វើដំណើរ ក្នុងភូមិក្បាលដំរី៥.បញ្ហាស្ដារប្រឡាយចាស់ ឡើងវិញ៦.សំណូមពរដល់មន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់។ជាមួយគ្នានេះដែរ ឯកឧត្ដមគណៈអធិបតី បានទទួលនូវបញ្ហាប្រឈមក៏ដូចជាសំណូមពរ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង ហើយបានធ្វើការបកស្រាយ និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមានប្រសាសន៍ផ្ដាំផ្ញើដល់អង្គពិធី ដូចខាងក្រោម ៖១.ផ្សព្វផ្សាយដល់ឪពុកម្ដាយដែរមានកូនទៅរៀន សូមឲ្យប្រុងប្រយ័ត្នកូនចៅករណីលង់ទឹក និងណែនាំកូនចៅចៀសឲ្យឆ្ងាយពី
គ្រឿងញៀន ហើយចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព២.សូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៣.សូមឲ្យបងប្អូនទាំងអស់កុំរំលោភយកដីចំណីថ្នល់ ដើម្បីងាយស្រួលទៅថ្ងៃក្នុងការពង្រីកផ្លូវទៅថ្ងៃក្រោយ៤.សូមគណៈកម្មការសាងសង់វត្ត ធ្វើលិខិតស្នើទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីឲ្យក្រុមការងារជំនាញចុះមកវាស់វែងអ័ក្សដើម្បីធ្វើរបងវត្ត៥.សូមបងប្អូនប្រុងប្រយ័ត្ន ករណីអគ្គិភ័យបណ្ដាលមកពីចរន្តភ្លើង និងជាពិសេសផ្ទាំងសូឡា៦.ផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រាក់ឧបត្ថម្ភចំពោះស្រ្តីមានផ្ទៃពោះ ដែលមានប័ណ្ណក្រីក្រ ៕





































