បុរស​អភ័ព​ស្នេហ៍​សម្រេចចិត្ត​ចងករ​ធ្វើអត្តឃាត​នឹង​ធ្នឹម​ផ្ទះ​កំពស់​ជាង​១​ម៉ែត្រ ដោយ​បង្ខំចិត្ត​ស្លាប់

0

​ ​ ​កំពង់ធំ ៖ ហេតុការណ៍​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ ដោយសារតែ​បុរស់​ម្នាក់​បានធ្វើ​អត្តឃាត​ចងករ​សម្លាប់ខ្លួន​ដោយ​ក្តី​ហួសចិត្ត​ក្នុង​សភាព​ការស្លាប់​របស់​ជនរងគ្រោះ ជនរងគ្រោះ​ត្រូវបាន​ប្អូន​ប្រទះឃើញ​ស្លាប់​ទាំង​បង្ខំចិត្ត សម្រេច​ផ្តាច់ជីវិត​និង​ធ្នឹម​ផ្ទះ​ដែលមាន​កំពស់ ត្រឹមតែ​ជាង​មួយ​ម៉ែត្រ កាលពី​វេលា​ម៉ោង​6,30​នាទី​ព្រឹក​ថ្ងៃទី​14​ខែ​កក្ដ​ដា​ឆ្នាំ​2014 ស្ថិតនៅ​ភូមិ​ដី​ង​ឃុំ​បល្ល័ង្ក​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​៕DSC06208_resized_5

​សាកសព​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ យូ រដ្ឋា ហៅ ប៉ូច ភេទ​ប្រុស បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ មាន​បងប្អូន​៧​នាក់​ស្រី​២​នាក់ មាន​ឪពុក​ឈ្មោះ ទេព ពៅ អាយុ ៦២​ឆ្នាំ មាន​ម្តាយ​ឈ្មោះ ឡ ហឹម ប៊ុនលី អាយុ ៥៤​ឆ្នាំ យោងតាម​ការរៀបរាប់​របស់​សាច់ ញាតិ​បងប្អូន​បាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​ចាប់ចិត្ត​ឌិ​ត​អារម្មណ៍ ដោយ​ក្តី​ស្នេហ៍​ផ្អែមល្ហែម​ជាមួយនឹង​ឈ្មោះ​ឆាយ​គឹម​ជា​ថៅកែ​លក់​សាច់ជ្រូក​ម្នាក់​នៅក្នុង ផ្សារ​កំពង់ថ្ម ក្រោយពី​ចាប់ដៃគ្នា​ជា​ស្វា​ម៉ី ភរិយា ជាមួយ​នាង​ឆាយ​គឹម​ជា​ប្រព​ន្ឋ​អស់​រយះ ជាច្រើន​ឆ្នាំ លុះ​បាន​បន្សល់​នូវ​ចំណងដៃ​អាពាហ៍ពិពាហ៍ កូនស្រី ២​នាក់ ក្រោយមក​ភាព​រកាំរ​កុះ និង​ភាពជូរចត់​បាន​ចូលមក​លាយឡំ​ក្នុង​ឆាក់ជីវិត​របស់​បុរស​កំសត់​ស្នេហ៍​ម្នាក់នេះ បានធ្វើ​ឲ្យ​ភាព​ផ្អែមល្ហែម​រវាង​ស្នេហា​មួយគូ​នេះ បាន​រលាយ​បាត់ទៅ ដោយសារ​តែមាន​អ្នក​ទី​៣ ចូលមក​ច្រៀ​ត​ជ្រែក​ក្នុង​ជម្រក​ស្នេហា​ត្រីកោណ បានធ្វើ​ឲ្យ​គ្រួសារ​ដែល​ធ្លាប់តែ​ទទួលបាន​នូវ​សុភមង្គល់ ក៏​ក្លាយទៅជា​ការបែងចែក​ផ្លូវ​ដើរ​ផ្សេងគ្នា ។​ ​DSC06203_resized_4

តាម​ប្រភព​ពត៌មាន​បន្ថែម​បាន​ឲ្យ​ដឹងថា ក្រោយពី​ស្នេហា​មួយគូរ​នេះ​ចាប់ដៃគ្នា​ប្រឹងប្រែង​រកស៊ី ដោយ​ស្ទើរតែ​ពុំមាន​ពេលទំនេរ រហូត​ឈានដល់​ការសាងសង់​ផ្ទះ និង​សម្ភារៈ​គ្រប់សព្វ​បែបយ៉ាង ដល់ទី​បំផុត​ក៏​ចែកផ្លូវ​គ្នា​ដោយ​ស្មាន​មិន​ដល់ ។​ចំណែក​អ្នកនាង ឆាយ​គឹម​បាន​ក្លាយជា​ក្រមុំ​កូន​២​ខំប្រឹង​តុបតែង សំអាង​កាយ បង្ហាញ​សាច់​សរ​ខ្ចី បង្ហើរ​សម្រស់​ក្រអូប​សាយភាយ​ទៅលើ មហាជន​ព្រមទាំង​បានធ្វើ​ឲ្យ​ជាទី​ប៉ងប្រាថ្នា​របស់​បុរស​ទាំង​ឡាយ​ទៅលើ​ក្រមុំ​កូន​២ ភ្លាមនោះ​ក៏មាន​បុរស​មាន​ភ័ព​សំណាង​ស្ម័គ្រ​ចិត្តជា​ម្ចាស់​បេះដូង​ក្រមុំ​កូន​២ ហើយ​ចំណង​ស្នេហ៍​DSC06205_resized_4

បានចាប់ផ្តើម កសាង​សុភមង្គល បណ្តោយ​ឲ្យ​បុរស​កំសត់​ឈ្មោះ យូ រដ្ឋា ហៅ ប៉ូច ជា​អតីត​ស្វា​ម៉ី រង​ទុក្ខ​ក្រៀមក្រំ​ព្រោះ​និ​ស័​យ​ស្នេហ៍​មិន​ទៀងទាត់ បាន​ចូលមកក្នុង​ដំណើរ​ជីវិត​របស់គេ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​បានឃើញ​ភាពល្អូកល្អឺន​ដែល​បានបង្ហាញ​នៅ​ចំពោះ​មុខជា​រៀងរាល់ថ្ងៃ ទើប​កើតក្តី​សៅ​ហ្ន​ង យក​សុ​រាជា​គ្នា ផឹក ដើម្បី​បំភ្លេច​ស្នេហ៍ តែ​សុរា​មិនអាច​ជួយ​អ្វី​បានយូរ​អង្វែង​នោះទេ ក្រោយពី​ស្វាង​ស្រា​ក៏ត្រូវ​ទទួល​ភាពឈឺចាប់ ទើបបាន​ព្យាយាម​កំណត់ ព្រ​ហ្ន​លិខិត​ត្រឹមតែ​ប៉ុណ្ណេះ ដោយ​មុនពេល​ដាច់ចិត្ត​ធ្វើអត្តឃាត ជនរងគ្រោះ​បាន​ដើរ​និយាយថា តូចចិត្ត​ណាស់ៗ ចង់តែ​ស្លាប់ ដោយ​ទ្រាំ​ពុំបាន​ពេល​ឃើញ ប្រព​ន្ឋ​របស់ខ្លួន បណ្តើរ​ប្តី​ថ្មី ។​DSC06209_resized_4

​នៅ​យប់​ថ្ងៃកើតហេតុ យូ រដ្ឋា ហៅ ប៉ូច បុរស​កំសត់​បាន ចុះមក​បន្ទប់​ខាងក្រោម​ផ្ទះ ដែលជា​បន្ទប់​សម្រាប់​ដា​ក់​ម៉ូតូ ហើយ​បាន​ចងក​និង​ខ្សែ​អង្រឹង​ជាមួយ នឹង​ធ្នឹម​ផ្ទះ​ដែលមាន​កំពស់​ត្រឹមតែ​ជាង​១​ម៉ែត្រ ប៉ុណ្ណោះ ទោះជា​កំពស់​មិនអាច​ឲ្យ​បុរស​នេះ​ស្លាប់​បាន ក៏​បុរស​កំសត់​ជា​ជនរងគ្រោះ ព្យាយាម​អង្កុញជើង ឲ្យ​ខ្លួន​ស្លាប់ ទីបំផុត​ស្លាប់​ដូច​បំណង ក្រោយ​ប៉ូលិស​ប៉ុស្តិ៍ ឃុំ​ប​ល្ល័​ង្គ ព្រមទាំង​លោកគ្រូ​ពេទ្យ​ដើម្បី​ធ្វើ​កោសល្យ​បច្ច័យ​បាន​ឲ្យ​ដឹងថា នៅលើ​ដងខ្លួន ពុំមាន​ស្នាក​ស្នាម ឬ​ការតស៊ូ​នោះទេ ករណី​ស្លាប់​នេះ​ពិតជា​ចងករ​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​ម៉ែន​ហើយក៍​បានប្រគល់​សាកសព​ជន់​រងគ្រោះ​ឲ្យ​ទៅ​ឪពុកម្ដាយ​ដើម្បី​ធ្វើ​ប​ណ្យ​តាម​ប្រពៃណី​៕ ដោយ អួង សុផាត