ខេត្តស្ទឹងត្រែង÷គ្រួសារកងទ័ព និងនគរបាល ដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា_ឡាវ ទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចអគ្គមហាសេនាបធីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នូវផ្ទាំងកញ្ចក់សូឡា អគ្គីសនី ប្រើដោយពន្លឺព្រះអាទិត្យ ចំនួន៥០០គ្រឿង និងពិល៥០០ដើម តាមរយ:អភិបាល នៃគណ:អភិបាលខេត្តស្ទឹងត្រែង ។
អំណោយដ៏ថ្លៃថ្លានេះ ត្រូវបានចែកជូនដល់
ដៃគ្រួសារកងទ័ព និងនគរបាល ក្នុងគ្រា
ដែលអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានអញ្ជើញចុះសួរសុខទុក្ខ ដល់
គ្រួសារកងទ័ព ខណ:កំពុងបំពេញភារកិច្ច
ការពារបូរណ:ភាពទឹកដី ស្ថិតក្នុងស្ថាន
ភាពខ្វះខាត ។
ក្នុងឱកាសចុះសួរសុខទុក្ខ គ្រួសារកងទ័ព និងនគរបាល នៅថ្ងៃទី១២ធ្នូម្សិលម៉ិញ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹង
ត្រែង បានមានប្រសាសន៍ថា: ដោយមើល
ឃើញពីទុក្ខលំបាករបស់ បងប្អូនកង
កម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារទឹកដីនៅតាមបណ្តោយព្រំដែន កម្ពុជា_ឡាវ ទើបលោក បាននាំយកនូវអំ
ណោយទាំងនេះ មកផ្តល់ជូនដល់បងប្អូនកងទ័ព និងនគរបាល ព្រមទាំងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងដែលឈរ
ជើងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ គ្រប់ពេល
វេលា ។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីធ្វើឲ្យជីវ
ភាពបងប្អូនកងទ័ពកាន់តែមានភាពល្អប្រ
សើរឡើង លោកអភិបាលខេត្តបានណែនាំឲ្យបងប្អូនកងទ័ពត្រូវដាំដំណាំកសិផលផ្សេងៗ ព្រមទាំងចិញ្ចឹមសត្វ ដើម្បីកាត់
បន្ថយ នូវការចំណាយថវិកាលើសម្ភារៈ
ដែលយើងអាចកែច្នៃ និងប្រើប្រាស់បាន
ដោយខ្លួនឯង ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថាៈ ស្របតាមការវិវត្តន៍រីកចំរើនរបស់ប្រទេស
ជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប
ដោយគតិបណ្ឌិតរបស់សម្តេច នាយករដ្ឋ
មន្រ្តី បានគិតគូរយកចិត្តទុកដាក់លើគ្រប់វិស័យ ជាក់ស្តែងថ្ងៃនេះ កងកម្លាំងយើងបានទទួលផ្ទាំងសូឡាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅគ្រប់លំនៅដ្ឋានទាំង
អស់ ។
សូមបញ្ជាក់ថា:គ្រួសារកងទ័ព និងនគរបា
ល ដែលទទួលបានអំណោយនេះ គឺកំពុងឈរជើង ក្នុងគោលដៅចំនួន២កន្លែង ក្នុងនោះ គោលដៅទី១ ស្ថិតនៅចំនុចស្រែចំ
ប៉ា និងចំនុចស្វាយធំ ចំនួន២០០គ្រួសារ និងគោលដៅទី២ ចំនុចអូរគក់បង្គោលលេខ៧៧-៧៨ ចំនួន៣០០គ្រួសារ និងវរៈសេនាតូចនគរបាលព្រំដែនគោកលេខ
៧០១ ចំនួន១២៤គ្រួសារ យោធាភូមិភាគ
១ តំបន់ប្រតិបត្តិការសឹករងខេត្តចំនួន ២២៥គ្រួសារ និងយោធាភូមិភាគ១ កង
ពលតូចអន្តរាគមន៍ លេខ១២៨ ចំនួន ១៥១គ្រួសារ ដែលស្ថិតនៅក្នុងភូមិសាស្រ្តឃុំព្រែកមាស និងឃុំថ្មរកែវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ៕ដោយៈម៉ាវិន





































