អាជ្ញាធរខេត្តក្រចេះ សម្រេចចុះរុះរើតូបមុខផ្សារអូរឬស្សីដែលសង់លើដីចំណីផ្លូវក្រោយចេញសេចក្តីជូនដំណឹងរយៈពេល១០ថ្ងៃ

0

ក្រចេះ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តដឹកនាំដោយ ឯកឧត្តម ទុយ ប៊ុនសេរីរត្នមុនី អភិបាករងខេត្តក្រចេះ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងសម្រេចចុះរុះរើតូបនៅខាងមុខផ្សារអូរឬស្សី ក្រោយពីអាជ្ញាធរខេត្ត បានចេញសេចក្តីជូនដំណឹងអោយអាជីវកររុះរើតូប ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ និងដោយមានការឯកភាពពីសាមីខ្លួន ។

កាសម្រេចរុញរើតូបផ្សាខាងលើនេះ ធ្វើឡើងបន្ទាប់ក្រោយចេញសេចក្តីជូនដំណឹងរយៈពេល១០ថ្ងៃក្រុមអាជីវកទាំង៤គ្រួសារមិនព្រមរុះរើ ។អាជ្ញាធរខេត្ត
ក៍បានបើកកិច្ចប្រជុំស្ដីពីការពន្យល់ណែនាំ សម្របសម្រួល និងពិភាក្សាជាមួយអាជីវករ លើបញ្ហាការរុះរើតូបលក់បណ្ដោះអាសន្នរបស់ខ្លួន នៅក្នុងផ្សារអូឬស្សី ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ។

លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះបានលើកឡើងថាដោយសារការបន្ថែមចំនួន៦តូបទៀតដែលធ្វើឲ្យអាជីវករម្នាក់មិនសុខចិត្ត សោយសារមានកាសង់តូបចំនួន៦តូបថែមទៀតនៅមួយចំហៀកទៀតផ្នែកខាងមុខផ្សារ ។

អាជីវករម្នាក់ទៀតឈ្មោះម្នាក់បានលើកឡើងថាកន្លងទៅគណៈកម្មការរៀបចំផ្សាក៏ដូចជាគណៈអភិបាលក្រុង រួមនិងលោកប៉ោហេងនិងអ្នកស្រីម៉ាឡែន ដែលជាអ្នកវិនិយោគ បានសន្យាថាឲ្យតូបគាត់បន្ថែមនិងថវិកាមួយចំនួនតែមិនមានការចុះកិច្ចសន្យាព្រមព្រៀងជាមួយគ្នាឡើយ ដោយសារការរង់ចាំតាមការសន្យារបស់អ្នកវិនិយោគទាំងនេះធ្វើឲ្យអាជីវករម្នាក់នេះមិនព្រមព្រៀមតាមសារកំណត់របស់អាជ្ញាធរ ។
យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងក្រចេះបានឲ្យដឹងថា អ្វីដែលជាបញ្ហាប្រឈមមិនមែនគ្រាន់តែមានបញ្ហាតែក្រុមអាជីវករតែ៤គ្រួសារប៉ុណ្ណោះទេ គឺនៅមានបញ្ហាមួយចំនួនផ្សេងទៀតដែលរួមទាំងបញ្ហាអនាម័យ និងបញ្ហាដែលនៅសេសសល់របស់អ្នកវិនិយោគ រួមមាន
បញ្ហាភ្លើង បញ្ហាលូ បញ្ហារទឹកលិចដំបូលផ្សារ ជាដើម។

ឯកឧត្តម ទុយ ប៊ុនសេរីរត្នមុនអភិបាលរង ខេត្តក្រចេះ តំណាងឯកឧត្តមអភិបាលខេត្ត ក្រោយពីការដឹកនាំប្រជុំអស់រយៈពេលប៉ុន្មានជា ៣ម៉ោងរវាងអាជ្ញាធរនិងក្រុមអាជីវករចំនួន៤គ្រួសារដែលបានសង់តូបនៅលើដីចំណីផ្លូវដែលមិនបានចូលរួមតាមគោលការណ៍របស់សម្ដេច ដែលបានដោះជូន នៅក្នុងផ្សារអូឬស្សី ស្ថិតក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ ។

ឯកឧត្តម អភិបាលរងខេត្តក៏បានថ្លែងអំណរគុណដល់បងប្អូនអាជីវករដែលបានចូលរួមរីករាយនៅក្នុងការទទួលយកកាដោះស្រាយរបស់អាជ្ញាធរ គឺបងប្អូនបីគ្រួសារបានស្ម័គ្រចិត្តរួសរើដោយខ្លួនឯង ដើម្បីជាការរួមចំណែក ក្នុងការកសាងនិងការអភិវឌ្ឍន៍របស់ខេត្តដើម្បីឲ្យមានសណ្ដាប់ធ្នាប់ល្អ នឹងទទួលបាននូវនយោបាយឈ្នះក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមវ៉ាថនអភិបាលខេត្តក្រចេះ។
ជាមួយគ្នានោះមានអាជីវករមួយគ្រួសារដែលមិនទាន់ទទួលយកការដោះស្រាយរបស់អាជ្ញាធរ តែទោះជាយ៉ាងណាក្នុងនាមអាជ្ញាធរខេត្តនៅតែប្រកាន់គោលជំហរតាមច្បាប់ដើម្បីដោះស្រាយធ្វើយ៉ាងណា តាមលទ្ធភាពដែលយើងអាចធ្វើទៅបានហើយយើងនឹងកសាងឯកសារមួយចំនួនដើម្បីសុំគោលការណ៍ទៅឯកឧត្តមអភិបាលខេត្ត ដើម្បីអនុវត្តវិធានការទាំងឡាយណាដែរលោកស្រីមិនបានចូលរួមក្នុងការអនុវត្ដន៍របស់អាជ្ញាធរ ។

ជាមួយគ្នានោះឯកឧត្ដម ក៏បានស្នើសុំដល់បងប្អូនអាជីវករទាំងអស់សូមចូលរួមជាមួយនឹងអាជ្ញាធរនៅក្នុងការដោះស្រាយ ដើម្បីធ្វើយើងដែរជាការរួមចំណែកក្នុងការអភិវឌ្ឍនិងរៀបចំឲ្យខេត្តអ្វីយើងមានសណ្ដាប់ធ្នាប់ល្អ ។ម៉េង គាង