សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ពន្ធ័នឹងករណីលួចម៉ូតូ

0

ភ្នំពេញ៖ថ្ងៃទី ១៤ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១១ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចម៉ូតូ នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាឃាត់ជនសង្ស័យ០២នាក់រួមមាន ៖ ១-ឈ្មោះ សុខ ម៉ាប់ ភេទប្រុស អាយុ ២៣ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) (ឃាត់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ) , ២-ឈ្មោះ រឿន សុភារិទ្ធ ភេទប្រុស អាយុ ២៤ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅ ភូមិសំរិង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)(ឃាត់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ) បានធ្វើសកម្មភាពលួចម៉ូតុរបស់ជនរងគ្រោះ ឈ្មោះ លៀត វត្តានៈ ភេទប្រុស អាយុ ២០ មុខរបរបុគ្គលិកឯកជន ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (សម្ភារៈបាត់បង់គ្មាន ) ។

សមម្ភារៈដកហូត ៖ម៉ូតូ០២គ្រឿង (១-ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HU-2084 របស់ជនរងគ្រោះ , ២-ម៉ាកMSX ពណ៌ស ផលិតឆ្នាំចាស់ ពាក់ស្លាកលេខតាកែវ 1L-9179 របស់ជនជបនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕