អាជីវករស្នើរសុំអោយមន្ទីរកសិកម្មអនុវត្តន៍ច្បាប់ក្រសួងទៅសត្តឃាតដ្នានយកជាមូលដ្ឋាន

0

កំពង់ធំ= មានសេចក្ដីរាយការណ៍ពីអាជីវករផ្សារស្ទោងថា មានភាពមិនប្រក្រតីខ្លះពាក់ព័ន្ធនិងមន្រ្ដីពេទ្យសត្វនៅសត្តឃាតដ្ឋានស្រុកស្ទោងដែលកំពុងតែអនុវត្តន៍ផ្ទុយពីគោលការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញនិងនេសាទ ក្នុងសេចក្ដីរាយការណ៍នោះ ត្រូវបានអាជីវករឡើងចំនួន៧ចំនុចគឺ ទី១ ក្រោយពិឃាតសត្វរួច ទុកកាកសំណល់គ្មានអនាម័យមិនសំអាតធ្វើអោយកំទេចកំទីដែលសល់នៅរាយប៉ាយ។ទី២ យកតំលៃលើសៀវភៅបន្ទុកខុសនិងគោលការរបស់ក្រសួងកសិកម្មរុក្ខាប្រមាញនិងនេសាទ។ ទី៣ ប្រើមន្រ្ដីចូលនិវត្តន៍មកធ្វើការ៥ ទៅ៦ឆ្នាំដើម្បីជំនួសដៃជើងមន្រ្ដីពេទ្យសត្វថ្មីដែលស្ថិតក្នុងក្របខណ្ឌរដ្ន ។ ទី៤ ចៀរយកសាច់ទៅពិនិត្យចាប់ពីកន្លះគីឡូក្រាមឡើងទៅក្នុងមួយក្បាល តែមិនប្រាកដថាយកទៅពិនិត្យនោះទេ រួចយកសាច់ទាំងនោះមកលក់អោយអាជីវករវិញ។ ទី៥ កៀបសង្កត់អាជីវករលើការផាកពិន័យច្រើនៗទៅលើសត្វឈឺ។ ទី៦ មិនទាន់និយាយពីការបណ្ដោយអោយយកជ្រូកឈឺមកកាប់នោះទេ។ទី៧ បង់លុយមិនអោយបង្កាន់ដៃរាប់សិបឆ្នាំមកហើយរហូតក្លាយជាទំលាប់។
លោក ឈរ បៀងគង់ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញនិងនេសាទទទួលបន្ទុកពេទ្យសត្វឆ្លើយយ៉ាងស្រួលថា ពាក់ព័ន្ធអាជីវកររឹះគន់ខាងលើ លោកនិងអោយប្រធានការិយាល័យកសិកម្មស្រុកសោ្ទង ចុះទៅមើល នេះសរបញ្ចាក់ថាក្នុងនាមលោកជាអ្នកទទួលបន្ទុកពេទ្យសត្វ មិនដែលតាមដាន់សកម្មភាព មន្រ្ដីរបស់ខ្លួនទេមើលទៅ។
លោក គាង ផាន់ណា ប្រធានការិយាល័យកសិកម្មស្រុកសោ្ទងបានអោយដឹងថា ពាក់ព័ន្ធបញ្ហាប៉ុន្មានចំនុចខាងលើនេះលោកនិងហៅផ្នែកព្រមទាំងអាជីវករទាំងអស់មកប្រជុំដើម្បីសួរនាំបញ្ហានេះ ព្រោះបញ្ហាខ្លះលោកមិនបានដឹងនោះទេ ដោយសារមន្រ្ដីដែលចុះអនុវត្តន៍គេមិនសូវអោយតំលៃមកលោក គឺគេឆ្លងទៅតែផ្នែកពេទ្យសត្វជាអ្នកសំរេច ដោយគេមិនបានអនុវត្តន៍តាមច្បាប់ដែលបានចែងក្នុង អនុក្រិតលេខ៣១៧និងសេចក្ដីសំរេច លេខ២៤៣៣នោះទេ ក្នុងន័យនេះលោកថា ក្នុងការដឹកនាំរបស់លោក មិនចង់អោយមានបញ្ហារវាងអាជីវករនិងមន្រ្ដីទេ តែធ្វើមិចបើគេមិនអោយសិទ្ធអំណាចមកយើងគ្រប់គ្រង! ប៉ុន្ដែនៅពេលដែលមានបញ្ហាបើចង់ទំនាក់កំហុសមកលើលោកគឺលោកមិនអាចទទួលយកបានទេ បច្ចុប្បន្ននេះខ្ញុំរងចាំ នៅពេលដែលគេកាត់អោយមកអោយស្រុកជាអ្នកគ្រប់គ្រងវិញពេលនោះលោកនិងរៀបចំ ទៅតាមច្បាប់អោយបានត្រឹមត្រូវ ។
លោកបន្ដថាប្រសិនបើរកឃើញថាពេទ្យសត្វអនុវត្តន៍ខុស លោកនិង រាយការណ៍ទៅមន្ទីរកសិកម្មខេត្តនិងការិយាល័យផលិកម្មពហុព្យាបាល ដើម្បីធ្វើកិច្ចសន្យាកែតម្រូវលើកទី១ លើកទី២ ហើយបើគាត់នៅមិនកែទេ លោកនិងស្នើរសុំទៅអភិបាលស្រុកដើម្បីសុំប្រឈរជើងចោល ។
លោក ចាន់បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិកម្មពហុព្យាបាលខេត្តកំពង់ធំយើងពុំអាចសុំការបំភ្លឺបានទេជុំវិញការរឹះគន់ខាងលើនេះបានទេដោយសារយើងទំនាក់ទំនាក់តាមទូស័ព្ទ២ដងតែគាត់មិនលើកទូស័ព្ទ។
អាជីវករបានថ្អូញថ្អែរថាការធ្វើអាជីកម្មលក់ដូរសាច់ជ្រូក សាច់គោ របស់ពួកគាត់មិនសូវចំណេញនោះទេ ព្រោះពួកគាត់បង់លុយច្រើនពេកលើសេវ៉ាផ្សេងៗ ប៉ុន្ដែបើមិនធ្វើគឺវាដាច់ម៉ូយ ! ពាក់ព័ន្ធនិងកក្ដាទាំងនេះក៏មានមន្រ្ដីរាជការជាច្រើនបានអោយដឹងថា ការអនុវត្តន៍ផ្ទុយពីគោលការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញនិងនេសាទរាលដាល់គ្រប់ស្រុក ក្រុងយូរណាស់ហើយ ល្មមដល់ពេលដែល លោកសុខ លូ អភិបាលខេត្តកំពង់ធំ ដុសក្អែលមន្រ្ដីពេទ្យសត្វម្ដងហើយ បើមិនដូច្នោះទេក្អែលកាន់តែក្រាសទៅៗ វានិងអាចកើតរមាស់ ឬដំបៅមហារីកមើលមិនជា រហូតអស់ជីវិតថែមទៀត៕ប៊ុនរិទ្ធី