តៃកុងរថយន្តតាក់ស៊ីរត់គេចខ្លួនក្រោយ បុកអ្នកជិ:ម៉ូតូ ស្លាប់ម្នាក់ភ្លាមៗ

0

សៀមរាប៖ សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថាបុរសម្នាក់ជ:ម៉ូតូត្រូវបានរថយន្តរត់តាក់ស៊ី បុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់នៅកន្លែងភ្លាមៗ។
ហេតុការណ៍គ្រោះចរាចរណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៨និង៥០នាទីចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤២-៣៤៣លើផ្លូវជាតិលេខ៦ ក្នុងភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
មន្ត្រីនគរបាលស្រុកពួកបានឲ្យដឹងថាករណីនេះគឺរវាងរថយន្តបុកម៉ូតូ ម៉ាកស៊ីណា ព៌ណទឹកមាស ផលិតឆ្នាំ២០០៤ ពាក់ផ្លាកលេខភ្នំពេញ២ AB៤០៦៩ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរទិសដៅពីកើតទីលិច បានបុកជាមួយ-ម៉ូតូម៉ាក ហុងដាឌ្រីម ផលិតឆ្នាំ២០១៤ព៌ណខ្មៅពាក់ផ្លាកលេខសៀមរាប ១k៨២៣៩បើកកបរដោយឈ្មោះងឿន រិន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិសូន្យសារ ឃុំយាង ស្រុកពួកខេត្តសៀមរាប(ស្លាប់)បើកបរទិសដៅពីលិចទៅកើត។
នគរបាលបន្តថាពេលបុកហើយមានរថយន្ត១គ្រឿងទៀតម៉ាកហ្រ្វន់ធា ព៌ណប្រផេះ ពាក់ផ្លាកលេខសៀមរាប២B៩៥៩៤បើកបរដោយឈ្មោះធិវ សុធិន ភេទប្រុស អាយុ២៤ឆ្នាំនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបរទិសដៅ ពីកើតទៅលិច បានបុករថយន្តម៉ាកស៊ីណាពីក្រោយបន្ត។
បើតាមសមត្ថកិច្ចបន្តថាករណីនេះបណ្តាលឲ្យស្លាប់មនុស្ស១នាក់ឈ្មោះងឿន រិន ខូចខាត ម៉ូតូ១គ្រឿងធ្ងន់ រថយន្ត២គ្រឿង ស្រាល១គ្រឿង ធ្ងន់១គ្រឿង។មូលហេតុអ្នកបើករថយន្តវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកវត្ថុតាងយកមករក្សាទុកនៅអង្កភាពដើម្បីចាត់ការតាមផ្លូវច្បាប់៕