​​បញ្ជូន​បុរស​៤​នាក់​ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ការប្រើ​ហឹ​ង្សា​ដោយ​ចេតនា​នៅ​ស្រុក​ស្ទឹងត្រង់​

0

​កំពង់ចាមៈ នគរបាល​ការិយាល័យ​ព្រហ្ម​កំរិតធ្ងន់​របស់​ស្នងការ​ខេត្ត បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៤​នាក់​ទៅ​សាលាដំបូង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​នេះហើយ ក្រោយពី​បាន​ស្រាវជ្រាវ​ដឹងថា ជនសង្ស័យ​ទាំង​៤​នាក់​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើ​ហឹ​ង្សា​ដោយ​ចេតនា​លើ​ជនរងគ្រោះ​ម្នាក់ កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៤ ប្រព្រឹត្ត​នៅ ភូមិ​ស្រែ​រំដួល ឃុំ​ដងក្តា ស្រុក​ត្រង់ ខេត្តកំពង់ចាម​។​ ​

តាម​មន្ត្រីនគរបាល​ស្រុក​ស្ទឹងត្រង់​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៤​នាក់​សុទ្ធតែជា​បុរស ១​ឈ្មោះ គង់ ស្រួច អាយុ​២៦​ឆ្នាំ​.២​ឈ្មោះ ហេន ហំ អាយុ​២០​ឆ្នាំ .៣​ឈ្មោះ សាន់ និ​ត អាយុ​២៣​ឆ្នាំ .៤​ឈ្មោះ ឆាន់ ឆក អាយុ​២១​ឆ្នាំ អ្នក​ទាំង​៤​មាន​ទីលំនៅ​ភូមិ​ស្រែ​រំដួល ឃុំ​ដងក្តា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​ ​???????????????????????????????

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ថ្ងៃទី​១១ ខែកក្កដា វេលា​ម៉ោង​៨​យប់ មានការ​ផឹកស៊ី នៅផ្ទះ​ឈ្មោះ ពៅ គា ក្នុងភូមិ​កើតហេតុ ។​ហើយ​ពេលនោះ​ជនរងគ្រោះ ឈ្មោះ ខៃ វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ក៏​នៅ​ផឹកស៊ី​ជាមួយ​ក្រុម​ជនសង្ស័យ​ដែរ ប៉ុន្តែ ក្រោយពេល​ផឹកស្រា​ស្រវឹង ក៏​កើត​ទំនាស់​ពា​ក្ស​សំដី រវាង​ជនសង្ស័យ និង​ជនល្មើស រហូត​ឈានដល់ ក្រុម​ជនសង្ស័យ បាន​យក​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​ជនរងគ្រោះ បាន​បណ្តាល​ឲ្យ​រងរបួស​ធ្លាយ​ពោះវៀន ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ចំណែក​ក្រុម​ជនល្មើស បាន​រត់គេចខ្លួន ក្រោយពេល​កើតហេតុ ។

លុះ​រហូតដល់​ថ្ងៃទី​១២ ខែកក្កដា ទើប​កម្លាំង​នគរបាល​នៃ​អធិកា​ដ្ឋា​ន​ស្រុក​ស្ទឹងត្រង់ បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់​ដែលមាន​ឈ្មោះ​ដូចខាងលើ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​ទៅតាម​និតិ​វិធី​៕???????????????????????????????