ជនសង្ស័យ ០៤នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀន!

0

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី ១៧ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង០១ និង០០នាទីរំលងអាធ្រាត ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ០៤នាក់រួមមាន៖១-ឈ្មោះ អ៊ុក សារ៉ុម ភេទស្រី អាយុ៣៩ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ , ២-ឈ្មោះ ហេង ចន្ថា ភេទប្រុស អាយុ៣០ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅបន្ទប់ជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ , ៣-ឈ្មោះ កែវ ដារ៉ូ ភេទប្រុស អាយុ២៤ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិដំបូកខ្ពស់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ , ៤-ឈ្មោះ ជា ហៃ ភេទប្រុស អាយុ២៤ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់ផ្សារកណ្តាលខណ្ឌដូនពេញ(ក្រាម០២កូនថង់តូច និងម៉ូតូ០១គ្រឿងម៉ាកMD គ្មានស្លាកលេខ) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕