សៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកជីក្រែងបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៏មួយ បានកើតឡើងរវាង រថយន្ត និងរថយន្តកន្ត្រៃបីគ្រឿង បើកបុកគ្នាចំពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ និង ស្រាលបីនាក់ ហេតុការគ្រោះថ្នាក់នេះបានកើតឡើង នៅវេលាម៉ោង៤និង៤០នាទី ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតនៅ
ត្រង់ចំណុច ភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។
សម្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្ត ហីយ៉ាន់ដាយ ពណ័ ស ដឹងម៉ាស៊ីនច្រូតស្រូវ ពុំស្គាល់ឈ្មោះ ជានាក់បង្ករ ហេតុការគ្រោះថ្នាក់ ចរាចរណ៏នេះ រួចបានទៅបុករថយន្ត កន្ត្រៃបោកស្រូវ ពុំស្គាល់ឈ្មោះដូចគ្នា រួចក៏ជ្រុលចង្កូតទៅបុក រថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿងផ្សេងទៀត ម្ចាស់រថយន្ត មានឈ្មោះប៉ាន់ ចាន់ ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បានរងរបួសស្រាលមួយនាក់ ពីរនាក់ របួសស្រាលត្រូវបញ្ជូនទៅសង្ក្រោះនៅមន្ទីរពេទ្យ សមត្ថកិច្ចបញ្ជាក់ថា រថយន្តទាំងបី៣គ្រឿង បើកបរបញ្ច្រាស់ទិសគ្នា បច្ចុប្បន្នរថយន្ត ទាំងបីគ្រឿង បញ្ជូនមកកាន់ អធិការនគរបាលស្រុកជីក្រែង រងចាំការដោះស្រាយតាមច្បាប់ ៕





































