ពលរដ្ឋកែណគ្នាទៅចាប់ដីរដ្ឋនិងដីឯកជននៅស្រុកស្វាយចេក , រដ្ឋបាលខេត្តស្រុកនិងព្រៃឈើបានបញ្ជូនមន្ត្រីចុះពិនិត្យបន្ទាន់

0

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋរាប់រយពាន់នាក់ត្រូវមេខ្យល់បំផុសបានកែណគ្នាទៅចាប់ដីទ្រព្យសម្បត្តិព្រៃឈើរដ្ឋនិងដីកម្មសិទ្ធិឯកជននៅឃុំស្លក្រាមនិងឃុំតាបែនស្រុកស្វាយចេកគណៈបញ្ជាការការរដ្ឋបាលខេត្ត បន្ទាយមានជ័យបានបញ្ជូនលោកឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ លោកសារ៉ាយ ពេក អភិបាលស្តីទីស្រុកស្វាយចេកនិងមន្ត្រីអាអាជ្ញាធរ សមត្ថកិច្ចកងកម្លាំងចុះពិនិត្យជាក់ស្តែង ស្រាវជ្រាវបន្ទាន់ដើម្បីរាយការណ៍ ហើយត្រៀមចេញអនុវត្តវិធានការនាថ្ងៃទី១៥- ១៦ ខែធ្នូឆ្នាំ២០១៩ ។
ពលរដ្ឋស្លៀកពាក់សុីវិល ខ្លះស្លៀកពាក់ដូចកងទ័ពទាំងនោះ ប្រាប់ថា ពួកគាត់មកពីច្រើនប្រភព ច្រើនក្រុមមានមកពីខេត្តកំពត កំពង់ធំ សៀមរាប ប៉ៃលិន បាត់ដំបងនិងពីខេត្តបន្ទាយមានជ័យ រួមទាំងនៅឃុំសឹង្ហស្រុកអូរជ្រៅ មកពីក្រុងសិរីសោភ័ណ ពីឃុំនានាក្នុងស្រុកស្វាយចេក។
ពួកគេបានឭតៗគ្នា និងមានមេខ្លោងបំផុសអោយមកចាប់រំលោភ កាន់កាប់ដីនៅចំណុចដីរដ្ឋនៃស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើតាបែន២ស្ថិតក្នុងភូមិសាស្ត្រឃុំស្លក្រាមនិងឃុំតាបែនស្រុកស្វាយចេក នាពេលនេះផងនិងពីដើមឆ្នាំ២០១៩មកផង ។

លោកប្រាក់ ចំណាន នាយផ្នែករដ្ឋបាលព្រៃឈើថ្មពួកប្រាប់ថា ៖ ដីរដ្ឋនៃស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើតាបែន២ មានទំហំ៥.០០០ហិចតាប្លាយ ប៉ុន្តែបានកាត់ឆ្វៀលស្បែកខ្លាជូនពលរដ្ឋអាស្រ័យផលជាក់ស្តែងនិងធ្វើប្លង់ដីជូនក្នុងបទបញ្ជាបប០១នៃគោលនយោបាយចាស់សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាលកាលពីឆ្នា២០១២ អស់ភាគច្រើន ។
ហើយនៅសល់តែ១.៤០០ហិចតាដែលគ្រប់គ្រងដោយរដ្ឋនិងប្រគល់អោយដៃគូដាំឈើ ដាំដំណាំកសិ ឧស្សាហកម្មឡើងវិញ។ប៉ុន្តែពីខែមីនាឆ្នាំ២០១៩មក ដីរដ្ឋនេអបានរងការចូលទន្ទ្រានរានកាន់កាប់ដោយខុសច្បាប់ពីក្រុមជនអាណាធិបតេយ្យជាច្រើនក្រុមក្រុមការបំផុសពីមេខ្លោងនិងការមកតាមគ្នា។

ចំណែកលោកសារ៉ាយ ពេក អភិបាលស្តីទីស្រុកស្វាយចេកបានប្រាប់ ថា៖ ពលរដ្ឋរាប់រាយពាន់នាក់ ជាច្រើនក្រុមទាំងនោះ មកទល់ពេលនេះបានលើកគ្នាមករំលោភកាន់កាប់មិនត្រឹមតែដីស្ថានីយ៍ព្រៃឈើរដ្ឋប៉ុណ្ណោះទេ តែក៏បានរាលដាល់ដល់ដីកម្មសិទ្ធិឯកជនដែលមានប័ណ្ណសម្គាល់អចលនវត្ថុថែមទៀត។
ពលរដ្ឋអាណាធិបតេយ្យទាំងនោះ ធ្វើអ្វីៗស្រេចតែចិត្ត ហើយតាំងតំបន់អប្បគមន៍មិនអោយមន្ត្រីអាជ្ញាធរ សមត្ថកិច្ចចូលធ្វើការងាររដ្ឋបាល ធ្វើអត្តសញ្ញាណកម្មនិងសន្តិសុខក្នុងតំបន់ខ្លួនដែលបោះបង្គោល សង់សំណង់រាប់រយពាន់ និងតាំងលក់សម្ភារៈសំណង់បម្រើអោយសកម្មភាពខុសច្បាប់នោះថែមទៀត ។

ចំណែកយោងកិច្ចប្រជុំបន្តបន្ទាប់លើការសម្របសម្រួលដោះស្រាយដីធ្លីដែលបង្វែរអោយសមត្ថកិច្ចក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍កសិកម្មនិងជនបទ ឯកឧត្តមអ៊ុ រាត្រី តំណាងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏ដូចមន្ត្រីពាក់ព័ន្ធ ក៏ដូចពលរដ្ឋ សមត្ថកិច្ចនិងការស្រាវជ្រាវនានាបានចង្អុរបង្ហាញថា មេខ្លោងបំផុសពលរដ្ឋមកចាប់ដីរដ្ឋនិងដីឯកជននៅស្រុកស្វាយចេកនោះ គឺឯកឧត្តមតួ ធានទឺ ទីប្រឹក្សាអ្នកធំនៅក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍កសិកម្មនិងជនបទ។ក៏មានអ្នកប្រចាំការជាមេខ្យល់មានលោកតួ សិញហិញ (ប្អូនលោកតួ ធានទឺ) លោកកើត ណូត លោកនីវ ឡង លោកងិុន សុធី លោកមុយ ឃឹតចាន់រ៉ី ជាដើម ។
មេខ្លោង មេខ្យល់ទាំងនោះបានបំផុសអោយពលរដ្ឋ កងទ័ព កងនគរបាល មន្ត្រីរាជការចូលនិវត្តន៍លើកគ្នាមកចាប់ដីដូចខាងលើក្នុងរូបមន្តយកជាដីលំនៅឋាន,ដីបង្កបង្កើនផលក្នុងទំហំផ្សេងៗ ។ក្នុងនោះថា បើចាប់ដីាន២-៣ហិចតា មេខ្លោងនឹងយក១ហិចតានិងយកលុយក្នុងតម្លៃណាមួយ។
វិដេអូឃ្លីបមួយ ឯកឧត្តមតួ ធានទឺ បានដេកអង្រឹង ហើយនិយជាមួយពលរដ្ឋមកចាប់ដីដែលថា ៖ ឯកឧត្តមជាអ្នកដឹកនាំរដ្ឋ តាមពិតមិនត្រូវមកផ្ទាល់ដូច្នេះទេ ។ប៉ុន្តែឃើញបងប្អូនមិនចេះរកលុយ មានរបស់មិនចេះយក ។ហើយមកជួបផ្ទៃក្នុងបងប្អូន ក្រុមគ្រួសារក្រៅផ្លូវការ មិនអោយមន្ត្រីសមត្ថកិច្ចមកចូលរួមដាច់ខាត ។ឯកឧត្តមថា អ្នកណាស្គាល់លោក អោយហៅមកចាប់ដីយក ។ហើយនឹងទិញម៉ូតូ២០គ្រឿង ទិញឡានចែកនិងបាញ់ឡូហ្គោសម្គាល់ក្រុមលោក ។គឺឃើញតែរបស់ ដូចឃើញលោក ។