ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមទាំងគណៈគណៈកម្មាធិការសមាគម និង អាជ្ញាធរដែនដី ចុះសាកសួរសុខទុក្ខ លោក មុំ គុំ ដែលជាអតីតយុទ្ធជនពិការ មានអាយុ៦៤ ឆ្នំា នៅរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ បច្ចុប្បន្នរស់នៅភូមិកងមាស ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា លោក មុំ គុំ កន្លងមកបានចូលបម្រើក្នុងជួរកងទ័ព តាំងតែពីឆ្នាំ១៩៧៣ អតីតអង្គភាពកងពល លេខ៧៨៥ ខ្មែរក្រហម ធ្លាប់ធ្វើសកម្មភាពនៅតំបន់វាលក្រោម ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង មានឋានៈជាអនុសេនីយ៍ទោ និងបានត្រូវរបួសពិការ នៅសមរភូមិ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នៅឆ្នាំ១៩៩៧ ហើយបានធ្វើ សមាហរណកម្មជាមួយរាជរដ្ឋាភិបាលខេត្តកំពង់ឆ្នាំ ង នៅឆ្នាំ១៩៩៨ រហូតមកដល់ឆ្នាំ២០០១ រាជរដ្ឋាភិបាល បានដាក់ឲ្យចូលជាយោធិន ពិការ ស្ថិតក្រោម ការគ្រប់គ្រង របស់គណកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ។
លោក មុំ គុំ មានភរិយាឈ្មោះកង វ៉ាន់ សឿន អាយុ៤៩ ឆ្នំា មានកូននៅក្នុងបន្ទុក៤ នាក់ ពីរនាក់កំពុងសិក្សារៀនសូត្រ និងពីរនាក់ទៀត ធ្វើកម្មករ ស៊ីឈ្នួលគេដើម្បីរក ប្រាក់មកចញ្ចឹមគ្រួសារ បច្ចុប្បន្ននេះ ក្រុមគ្រួសារនេះរស់នៅក្នុងខ្ទមស្លឹកតូចចង្អៀត ជាមួយនិងសមាជិកចំ នួន៧ នាក់ រួមទាំងម្ដាយ ចាស់ជរាម្នាក់ផងដែរ ។
ក្នុងឱកាស ចុះសាកសួរសុខទុក្ខ ក្រុមការងារគណកម្មាធិការសមាគម អតីតយុទ្ធជន ខេត្តកំពង់ធំ រួមជាមួយ អាជ្ញាធរដែនដីភូមិ ឃុំ បាននាំយកអំណោយនិង ស្បៀងអាហារ ថវិការបស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការ រងសមាគម អតីតយុទ្ធជនកម្ពុជា ផ្តល់ជូនមានអង្ករ៥០គ.ក មីយើងចំនួន មួយកេស ទឹកត្រីទឹកស៊ីអ៊ីវទឹកត្រី២យួរ រួមទាំងថវិកា២០០,០០០ រៀលផដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា ក្រោយពីទទួលជ្រាបនូវព័ត៌មាន ស្តីពីជីវិតរស់នៅ មិនសមរម្យរបស់អតីតយុទ្ធជន ក៏បានទទួលបញ្ជាពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា បាន បញ្ជាឲ្យគណកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដឹកជញ្ជូនគ្រឿងសម្ភារៈ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីយកទៅសាងសង់ ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ទៅសាងសង់ជូនលោក មុំ គុំ ដែលជាអតីតយុទ្ធជនពិការ ដើម្បីឲ្យក្រុមគ្រួសារនេះ រស់នៅបានសមរម្យនឹងគេ ។ដោយ ប៊ុន រដ្ឋា




































