ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តសក្តិ និងប្រគល់បណ្ណ័សរសើរ លិខិតសរសើរ ជូនដល់មន្ត្រីនគរបាលជាតិចំណុះការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង០៩និង០០នាទីដោយមានការអនុញ្ញាតិពីឯកឧត្តមឧត្តមសេនីយ៍ឯកអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានអនុញ្ញាតិអោយប្រារព្វពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តសក្តិនិងប្រគល់បណ្ណ័សរសើរលិខិតសរសើរជូនដល់មន្ត្រីនគរបាលជាតិចំណុះការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរង លោកវរសេនីយ៍ឯក ងួន ស៊ីរ៉ា ប្រធានការិយាល័យបុគ្គលិក លោក តិមា សោភា អភិបាលរងខណ្ឌសែនសុខ ជាគណធិបតី បានផ្តល់កិត្តិយសក្នុងពិធិប្រកាសផ្ទេរភារកិច្ច បំពាក់ឋានន្តរសក្តិ ប្រគល់បណ្ណ័សរសើរ លិខិតសរសើរជូនដល់មន្រ្តីនគរបាលជាតិចំនួន ១០២នាក់ ក្នុងនោះ ៖ ប្រកាសតួនាទីចំនួន ១៣នាក់ ប្រគល់លិខិតសរសើរចំនួន ៤៤នាក់ បំពាក់ឋានន្តសក្តិ ចំនួន ៤៥នាក់ ។

កម្មវិធីបញ្ចប់នៅវេលាម៉ោង ១០និង០០នាទី ប្រកបដោយភាពរីករាយ និងស្និទ្ឋស្នាល៕