ឈ្មួញមានឥដ្ឋពលខ្លាំងហ៊ានដឹកឈើកាត់មុខមន្រ្ដីជំនាញយកទៅលក់នៅប្រទេសវៀតណាម

0

កំពង់ធំ ៖ បច្ចុប្បន្នគេសង្កេតឃើញមានក្រុមឈ្មួញឈ្មោះ សារុំ ឈ្មោះ ពៅ និងឈ្មោះ ជាតិ កំពុងតែដឹកជញ្ចូនបទល្មើសឈើខុសច្បាប់យ៉ាងកក្រើកចេញពីខេត្តព្រះវិហារឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះទៅខេត្តកំពង់ចាមចូលទៅលក់នៅប្រទេសវៀតណាម ដោយសមត្ថកិច្ចនិងមន្រ្ដីជំនាញមិនបង្រ្កប់សង្ស័យថាត្រូវថ្នាំសន្ដំក្រុមឈ្មួញ ហើយមើលទៅ។
ជាក់ស្ដែងនៅថ្ងៃទី១៧ និងថ្ងៃទី១៩ ខែធ្នូរ ឆ្នាំ២០១៩មានសេចក្ដីរាយការណ៍មួយចេញពីស្រុករវៀង ខេត្តព្រះវិហារ មកថាជារាល់យប់មានក្រុមឈ្មួញដឹកឈើខុសច្បាប់នាំគ្នាសម្រុកដឹក ឈើចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំទៅចែកចាយដល់ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មំនិងឆ្លងដែនទៅលក់នៅប្រទេសវៀតណាមបានយ៉ាងរលូនដោយសារតែមានការបើកភ្លើងខៀវពីសំណាក់មន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋានជាពិសេសមន្ទីបរិស្ថាន និងមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ។
ពាក់ព័ន្ធនិងបទល្មើសឈើខាងលើនេះ លោកនួន សុខុម នាយខ័ណ្ឌរដ្នបាលព្រៃឈើ ខេត្តព្រះវិហារបានឆ្លើយបតតាមប្រព័ន្ធទូស័ព្ទថា កុំថាឡើយដឹកឈើតាមរថយន្ដ សូម្បីតែដឹកតាមម៉ូតូក៏លោកចាប់ទំរាំងតែដឹកតាមទៀតរឿងអីថាលោកមិនចាប់ តែសំខាន់បើអ្នកសារព័ត៏មានឃើញបទល្មើសសុំអោយរាយការណ៍ទៅលោក ដើម្បីលោកចាត់វិធានការបង្រ្កាប។
ពលរដ្នថ្លែងថា ការដឹកជញ្ចូនឈើខុសច្បាប់មានពិតមែន តែលោកមិនដឹងថាទាក់ទងទៅណាបើមិនស្គាល់លេខមន្រ្ដីជំនាញផង ហើយក៏ធ្លាប់ឃើញមន្រ្ដីជំនាញកាកឡានឈើតែមិនចាប់ មិនដឹងថាគេត្រូវរ៉ូវគ្នាក៏មិនដឹង។
តើឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មានចំណាត់ការបែបណាក្នុងការទប់ស្កាត់និងបង្រ្កាបក្រុមឈ្មួញដែលកំពុងធ្វើសកម្មភាពបំផ្លិចបំផ្លាញព្រៃឈើនិងដឹកជញ្ចូនឈើខុសច្បាប់ទាំងនេះ ខណះពេលដែលរាជរដ្ឋាភិបាលកំពុងតែមានវិធានការក្ដៅក្នុងការបង្រ្កាប់បទល្មើសទាំងនេះ៕ប៊ុនរិទ្ធី