ខេត្តកំពត៖ ព្រឹក ថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ ជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី
ហ៊ុនសែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យសមុទ្រកម្ពុជា លើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង។ ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងគ្រប់ប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សរុបប្រមាណ៦០នាក់ ៕





































