សៀមរាប ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកជីក្រែង សហការកម្លាំងចម្រុះស្រុក បានចុះបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់មួយកន្លែង
ស្ថិតនៅចំណុចទីតាំងមាត់ខ្លា កោះដាច់ ចង្កៀលក្ល ភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានសមាសភាពចូលរួមចំនួន ១៥នាក់ និងប្រើប្រាស់មធ្យោបាយការណូតចំនួន ០២គ្រឿង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបាធ្វើការបង្ក្រាប និងរឹបអូសបានឧបករណ៍នេសាទខុសច្បាប់បានមួយចំនួនរួមមាន ៖ លូក្បាលបរចំនួន ១០គ្រឿង , សាច់រាវប្រវែងចំនួន ៦០០ម៉ែត្រ ,បង្គោលចំរឹងចំនួន ៤៥០ដើម ,លូស្បៃមុងចំនួន ១២គ្រឿង ,សាច់ដៃប្រវែង ៧០០ម៉ែត្រ ,ប្រលេងកូនត្រីចម្រុះចំនួនជាង ៥០គីឡូក្រាម និងបានដុតកំទេចចោលនូវឧបករណ៍នេសាទច្បាប់ដែលរឹបអូសបាននៅនឹងកន្លែងតែម្ដង ៕

ដោយ៖ អ៊ុន ណារាជ្យ



































