ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៖ ក្រោយពីគណៈកម្មាការជាតិចុះបង្រាបបទល្មើសព្រៃឈើទូទាំងប្រទេសជាលក្ខណៈទ្រុងទ្រាយធំដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានកន្លងមកឃើញថាមានការស្ងប់ស្ងាត់មួយរយៈទៅហើយតែឥឡូវេនះក្រុមអ្នករកស៊ីដឹកឈើខុសច្បាប់ចាប់ផ្តើមកក្រើកឡើងវិញហើយ៕
ជាក់ស្តែងនៅព្រឹកថ្ងៃទី ២០ ខែធ្នូរ ឆ្នាំ២០១៩ វេលាម៉ោង ៦ៈ៣០ព្រឹកមានរថយន្តសុាំយ៉ុង៣គ្រឿងដឹកឈើអាប្រភេទក្ដារចេញពីខេត្តក្រចេះចូលមកខេត្តត្បូងឃ្មុំ ដឹកមកទាំងថ្ងៃបានយ៉ាងរលូនគ្មានការបង្រាបពីសមត្ថកិច្ចឡើយដោយអាងបង់លុយអោយមន្ត្រីពាក់ព័ន្ធរួចអស់ហើយ ចូលតាមច្រក គីឡូម៉ែត្រលេខ៧៩-៤១ ឃុំកំពាន់ចេញមកផ្លូវជាតិលេខ7Aវិញនៅចំនុចផ្លាកសំរោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយម្ចាស់រថយន្តដឹកបទល្មើសខាងលើប្រាប់ថាបានបង់លុយអោយគ្រប់ស្ថាប័នអស់ហើយពិសេសគឺលោក ឈាង ជ័រ ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ៕ ប្រភពពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវបានអោយដឹងថាមួយរយៈនេះគាត់ឃើញមានរថយន្តសុាំយ៉ុងដឹកឈើបើករេពេញផ្លូវនិងម៉ូតូអូសរុឺម៉កដឹកឈើវែងៗធ្វើអោយពួកគាត់មានការព្រួយបារម្មណ៍អំពីការគ្រោះថ្នាក់ចរាចរណ៍បានគ្រប់ពេល៕ដូច្នេះពួកគាត់ស្នើរសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាពិសេសឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើទូទាំងប្រទេសមេត្តាចាត់វិធានការអោយទាន់ពេលវេលានិងរិទ្ឋបន្តឹងមន្រ្តីក្រោមឱវាតអនុវត្តច្បាប់ឱ្យមានប្រសិទ្ឋិភាពខ្ពស់៕