អភិបាលខេត្តកំពង់ចាម ចុះពិនិត្យសិក្សាទប់ស្កាត់បង្ការការបាក់ស្រុតច្រាំងទន្លេន​ ក្នុង​ស្រុក​កោះសូទិន​ កងមាស​ និង​ស្រីសន្ធរ​

0

កំពង់ចាម: អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ លោកអ៊ុន ចាន់ដា​ នៅថ្ងៃទី ២០ ខែធ្នូ​ ឆ្នាំ២០១៩នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ និង​អជ្ញាធរ​មូលដ្ឋាន​ ចុះពិនិត្យនិងសិក្សាតាមតំបន់ដងទន្លេក្នុងស្រុកកោះសូទិន ស្រុកកងមាស និងស្រុកស្រីសន្ធរ ដើម្បីរកវិធានការទប់ស្កាត់បង្ការ កុំ​ឲ្យ​មានការបាក់ស្រុតច្រាំងទន្លេធ្ងន់ធ្ងរ ដូចឆ្នាំកន្លងទៅទៀត។

បើតាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម​ បានឲ្យដឹងថា បន្ទាប់ពីបានទទួលបទពិសោធន៍នៃការបាក់ច្រាំងទន្លេយ៉ាងធ្ងន់ធ្ងរនាឆ្នាំកន្លងទៅ ទើបថ្ងៃនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការពិនិត្យសិក្សាស្រាវជ្រាវ នៅតាមតំបន់ជួរដងទន្លេ ស្ថិតក្នុងស្រុកកោះសូទិន ស្រុកកងមាស និងស្រុកស្រីសន្ធរ ក្នុងគោលបំណងដើម្បីរិះរកវិធានការធ្វើ ក្នុង​ការទប់ស្កាត់ កុំឲ្យមានការបាក់ច្រាំងទន្លេធ្ងន់ធ្ងរ ដូចឆ្នាំកន្លងទៅនោះទៀត ។

ស្ថិតក្នុងដំណើរចុះពិនិត្យនិងសិក្សាតាមតំបន់ដងទន្លេនេះ លោកអភិបាលខេត្ត តែងតែបានជួបសំណេះសំណាល យ៉ាងជិតស្និទ្ធជាមួយបងប្អូនប្រជាពលរដ្ឋ​ ដែលរស់នៅក្នុងតំបន់នោះផងដែរ ដើម្បីស្វែង យល់អំពីសុខទុក្ខ ដូចជាការរស់នៅនិងការប្រកបមុខរបររបស់បងប្អូនប្រជាពលរដ្ឋ តាមតំបន់ជួរដងទន្លេនៃស្រុកទាំងបីនេះផងដែរ​ ៕