ថ្នាក់ដឹកនាំបញ្ជាការដ្ឋានជូនដំណើរនិងលើកទឹកចិត្តសិស្សនិសិត្ស២៧៦នាក់ប្រឡងចូលក្នុងក្របខ័ណ្ឌ

0

កំពង់ធំ៖ ពិធីសំណេះសំណាល់ របស់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជូនដំណើរនិងលើកទឹកចិត្តដល់សិស្សនិសិត្សចំនួន២៧៦នាក់ ដែលបានដាក់ពាក្យប្រឡងចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  បានធ្វើដំណើរទៅប្រឡងតាមកាលបរិច្ឆេទ របស់គណៈកម្មាធិការជ្រើសរើស សិស្ស  និស្សិតស្ម័គ្រចិត្ត ដែលនិងត្រូវប្រឡង នៅមណ្ឌលយោធភូមិភាគទី៤ ខេត្តសៀមរាប ពិធីនេះបានធ្វើនៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ ជាមេបញ្ជាការរង  និងនាយទាហាន តាមបណ្ដាស្ថាប័នចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំរថយន្ត និងអាហារសម្រន់ និងជូនដំណើរក្មួយៗឡើងរថយន្ត ដោយបានចេញពីទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅមណ្ឌលប្រឡងយោធភូមិភាគទី៤ ខេត្តសៀមរាប  ដែលជាតំម្រូវការ របស់ក្រសួងការពារជាតិ ដើម្បីឲ្យសិស្សនិសិត្សដែលជាទំពាំងស្នងឬស្សី បានបន្តវេនពីលោកអ៊ុំ ពូមីង ដែលជារៀមច្បង ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្មួយៗសិស្សនិស្សិតនៅខេត្តកំពង់ធំដែលបានដាក់ពាក្យប្រលងចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទនៅឆ្នាំនេះ មានចំនួន ២៧៦នាក់ ប្រុស ១៣៦នាក់ ស្រី ១៤០នាក់ ក្នុងនោះមាន៖ ⁃ ប្រលងចូលក្នុងក្របខណ្ឌនាយទាហានសកម្មចំនួន ៥៩នាក់ ⁃ ប្រលងចូលក្នុងក្របខណ្ឌនាយទាហានបន្តវេនចំនួន ៥២នាក់ ⁃ ប្រលងចូលក្នុងក្របខណ្ឌនាយទាហានទ័ពជើងគោកចំនួន ១៣១នាក់  និង ⁃ ប្រលងចូលក្នុងក្របខណ្ឌនាយទាហានបច្ចេកយោធាចំនួន ៣៤នាក់   ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរក្មួយៗទាំងអស់ ដែលមានស្មារតីស្នេហាជាតិខ្ពស់ ស្រលាញ់វិស័យកងទ័ព ដើម្បីចូលរួមចំណែកក្នុងកិច្ចការពារបូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ និងចូលរួមសហការដើម្បី ថែរក្សាសន្តិសុខសង្គម រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង  និង បាន ជូន ពរក្មួយៗទាំងអស់ទទួលបានជោគជ័យគ្រប់គ្នា ។

ដោយ ប៊ុន រដ្ឋា