រថយន្តដឹកឈើចំនួន ០២គ្រឿងត្រូវបានសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបឃាត់ទុកកាលពីម្សិលមិញ

0

ខេត្តសៀមរាប ៖ កម្លាំងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ បានបង្រ្កាបបានរថយន្តដឹកឈើ ០២គ្រឿងដែលបានកំពុងដឹកឈើខុសច្បាប់ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តទាំង ០២ដែលឃាត់បានគឺទី១ ឃាត់បានកាលពី វេលាម៉ោងប្រមាណជាង១០ព្រឹក ដោយរថយន្តនោះបានដឹកជញ្ជូនចេញមកពីរខេត្តព្រះវិហារ ឆ្ពស់ទៅកាន់ខេត្តបន្ទាយមានជ័យ ហើយសមត្ថកិច្ចបានធ្វើការឃាត់បាននៅត្រង់ចំណុចខាងលិចភូមិវប្បធម៌ ខេត្តសៀមរាប ដោយរថយន្តដែលបង្ក្រាប ម៉ាកសាំយ៉ុងពណ៌ ស ពាក់ស្លាកលេខ សៀមរាប ២A.៧៩៧៨ ។

ដោយឡែកនៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃដ៏ដែរ សមត្ថកិច្ច ក៏បានឃាត់រថយន្ត ០១គ្រឿងទៀត ដែលដឹកទ្វាកែឆ្នៃមានចំនួន ៣០សន្លឹក ដែលជារថយន្តម៉ាក TOYOTA ពាក់ស្លាកលេខ សៀមរាប ១១១៥.SR២ មួយគ្រឿងទៀត ។
ក្រោយកើតហេតុរថយន្តទាំង ០២ខាងលើ ត្រូវបានយកទៅរក្សារទុក្ខនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់រដ្ឋបាលព្រៃឈើផងដែរ ៕

ដោយ៖ អ៊ុន ណារាជ្យ