បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ បានសម្តែងនិងព្រួយបារម្ភចំពោះសកម្មភាពក្រុមអ្នករកស៊ីម៉ូតូក្តៅនាំចូលមកពីប្រទេសថៃតាមច្រករបៀងនានាក្នុងខេត្តបន្ទាយមាជ័យ ។ ប្រភពពីក្រុមអ្នករកស៊ីម៉ូតូក្តៅខាងលើបានទម្លាយថា៖អ្នកនាំចូលម៉ូតូនៅស្រុកមេឡៃមាននាយទាហានក្នុងជួកងកម្លាំងរបស់តំបន់ប្រតិបត្តិការណ៏សឹករងស្រុកមាឡៃ ដែលឈរជើងនៅជាប់ព្រំដែន
ខ្មែរថៃម្តុំភូមិទន្សាយអើតឃុំទួលពង្រស្រុកមេឡៃខេត្តបន្ទាយមានជ័យ ការនាំចេញម៉ូតូគេចពន្ធនៅតំបន់ខាងលើនេះក្នុងមួយយប់ៗមិនតិចជាង១០គ្រឿងទៅ២០គ្រឿងនោះឡើយ ប្រភពបានបន្តទៀតថាទាហានដែលរកស៊ីនាំចូលម៉ូតូក្តៅទាំងនោះជាកូនចៅរបស់លោកប្លុន តារ៉ាន់ ត្រូវជាប្អូនប្រុសបង្កើតឧត្តមសេនីយ៏ត្រី ប្លន់ តារា មេបញ្ជាការសឹករងខេត្តបន្ទយមានជ័យដែលល្បីឈ្មោះខាងរកស៊ីដឹកជញ្ជូនឈើប្រណិតនិងកាប់បំផ្លាញភ្នំនៅក្នុងខេត្តបន្ទាយនាយជ័យ ។
ដោយឡែកក្រុមអ្នករកស៊ីម៉ូតូកាប់ដាវមួយក្រុមទៀតនៅខាងប៉ែកឃុំអូរបីជាន់ និងស្រុកស្វាយចេក ថ្មពក ហើយក្រុមទាំងនោះត្រូវបានគេរាយការណ៏មកថា ៖អ្នកទាំងនោះមានការឃុបឃិតគ្នាជាមួយកងយោធាវរៈ ៥១៥ មេបញ្ជាការឈ្មោះឃុន ជឿនចំណុះឲ្យកងពលតូចស្មើជើងលេខ៥១ ក្រៅពីនេះពួកគេត្រូវឆ្លងកាត់ប៉ូលីសព្រំដែនលេខ៩១១ពីស្វាយចេកដល់ប៉ុស្តិ៍ចំការគរ ។
ចំណែកតំបន់គ្រប់គ្រងដោយលោកវរសេនីយ៏ប្រាក់ សាំមេបញ្ជាការនគរបាលការពារព្រំដែនគោកវរៈសេនាតូចលេខ៨០៧ ឈរជើងចាប់ពីចំណុចក្តិបថ្មស្រុកស្វាយចេករហូតដល់ស្រុកថ្មពក ទល់និងជើងភ្នំដងរ៉ែកខេត្តឧត្តរមានជ័យ ។ ប្រភពបានរាយការណ៏មកថា តំបន់គ្រប់គ្រងដោយលោកប្រាក់សាំមេបញ្ជាការវរ៨០៧ ដែលមានសែស្រឡាយឈាមជរ័និងលោក ឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី នោះក៏បានប្រព្រឹត្តបទល្មើសច្រើនគួរឲ្យកត់សម្គាល់ផងដែរ ។ហើយមន្ត្រីម្នាក់នេះកន្លងមកមានការចុះផ្សាយពីកាសែតក្នុងស្រុកថាបានបង្កហឹង្សាបោកប្រាស់សម្ភាររបស់សមត្ថកិច្ចថៃ នៅក្នុងទឹកដីថៃទៀតផងទង្វើរបស់មេបញ្ជាការម្នាក់នេះប្រហែលជាលោកមានខ្នងជាឧបនាយករដ្ឋមន្ត្រីធើ្វជាបង្អែកទើបថ្លើមធំហានប្រព្រឹតពាលាដោយមិនដឹងខុសត្រូវបែបនេះ ។
ប្រភពបានបញ្ជាក់ទៀតថា មូលហេតុដែលនាំឲ្យលោកមេបញ្ជាការប៉ូលីសឈ្មោះប្រាក់សាំ ខឹងសម្បានិងពួកទាហានថៃនោះដោយសារតែថៃបានឃាត់រថយន្តប្រពន្ធលោកមេបញ្ជាការទុកខណៈចូលទៅប៉ូមហ្គាសយកមកលក់ ។ យ៉ាងណាក៏ដោយរឿងរ៉ាវនេះវាហាក់បានរសាត់ទៅឆ្ងាយបាត់អស់ហើយ ប៉ុន្តែរឿងដែលថ្មីសណ្លាងនោះគឺពាក់ពន្ធ័និងលោកមេបញ្ជាការបង្កើតបទល្មើសនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ដែលត្រូវតែអង្គភាពពាក់ពន្ធ័ធើ្វការស៊ើបអង្គេតជាបន្ទាន់ គឺរឿងម៉ូតូគេចពន្ធនាំចូលមកពីប្រទេសថៃ ។ពាក់ពន្ធ័និងករណីខាងលើនេះ លោកអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ជុំវិញករណីម៉ូតូគេចពន្ធដូចបាក់ទំនប់នៅតាមច្រករបៀងនានាជាប់និងប្រទេសថៃនោះ ។