ស្នាមមេដៃពលរដ្ឋជាង៣០០គ្រួសារដង្ហើយហៅឱ្យសម្ដេចតេជោហ៊ុន សែនជួយដល់ពួកគាត់ផង

0

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ស្នាមមេដៃពលរដ្ឋជាង៣០០គ្រួសារ និងពលរដ្ឋ៤គ្រួសារទៀតដែលមានដីនៅចំណុចខាងលិចគល់ស្ពានស្នាយពល ស្ថិតក្នុងភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ស្នើសុំឲ្យសម្ដេចតេជោហ៊ុន សែនជួយដល់ពួកគាត់ផង។

ពលរដ្ឋរស់នៅភូមិពារាំង ឃុំរាប ទាំងអស់នោះបានលើកឡើងថា ពួកគាត់មានរឿងដី និងប្រឡាយសាធារណៈរបស់រដ្ឋជាង១០ឆ្នាំមកហើយ ហើយពួកគាត់ស្នើសុំដល់ខាងអាជ្ញាធរឃុំ ស្រុក ខេត្ត ឲ្យជួយដោះស្រាយជូនពួកគាត់ដើម្បីស្ដាប្រឡាយដាក់លូបង្ហូលទឹកសម្រាបពួកគាត់ធ្វើស្រែចំការនិងចាក់ដីសម្រាបធ្វើផ្លូវចេញចូលទៅស្រែចំការរបស់គាត់ តែផ្ទុយទៅវិញខាងអាជ្ញាធរទាំងនោះមិនបានដោះស្រាយជូនពួកគាត់នោះទេ បែឲ្យពួកគាត់ទិញដីប្រឡាយដែលជាសម្បត្តិសាធារណៈរបស់រដ្ឋទៅវិញផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល(ពលរដ្ឋគឺជាម្ចាស់សន្លឹកឆ្នោត)។

ពួកគាត់ខិតខំស្វែងរកអ្នកជួយគ្រប់ស្ថាបន័គ្រប់ក្រសួងដើម្បីជួយអន្តរាគមន៍ដល់ពួកគាត់ដោយមិនខ្លាចនឿយហត់ត្រូវចំណាយថវិកាផ្ទាល់ខ្លួនរយៈពេលជាង១០ឆ្នាំនេះ ។ ហើយពួកគាត់បានឡើងដល់ក្រសួងមហាផ្ទៃ ខុទ្ខាលយ័សម្ដេចតេជោហ៊ុន សែន ក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី ពេលរាល់ដាក់ឯកសារសុំក្រសួងបានពិនិត្យហើយបាននិរាករណ៍រាល់ភាគីដែលពាក់ពន្ធ័ទៅនិងប្រឡាយដែលជាសម្បត្តិសាធារណៈរបស់រដ្ឋនោះដើម្បីឲ្យពលរដ្ឋបានធ្វើជាផលប្រយោជន៍រួម។

ពលរដ្ឋបានបន្តឲ្យដឹងទៀតថា ខាងក្រសួងពាក់ពន្ធ័គេអនុញ្ញាតឲ្យពលរដ្ឋ អស់ហើយ ដោយឡែកខាងអាជ្ញាធរឃុំ ស្រុកមិនអនុញ្ញាតឲ្យពួកគាត់នោះទេប្រសិនបើចង់ធ្វើទាល់តែទិញដីនោះបានអាចធ្វើបាន ពួកគាត់មិនដឹងថាត្រូវទិញដីប្រឡាយដែលជាសម្បត្តិសាធារណៈរបស់រដ្ឋពីអ្នកណានោះទេ ពួកគាត់សុំឲ្យអាជ្ញាធរជួយប្រាប់ពួកគាត់ផង ថាតើទិញដីប្រឡាយជាសម្បត្តិរដ្ឋនោះពីអ្នកណា។

ជុំវិញរឿងដីខាងលើពលរដ្ឋបានលើកឡើងថា អ្នកផ្សេងចាក់ដីនឹងធ្វើអ្វីៗបានតាមចិត្ត ចំពោះពួកគាត់មានដីជាប់និងដែលមិនអាចចាក់ដីនឹងធ្វើអ្វីៗបានដូចគេអញ្ចឹង ឲ្យតែពួកគាត់ធ្វើគឺមានខាងអាជ្ញាធរសមត្តមិច្ចមកឃាត់ភ្លាមពួកគាត់ឆ្ងល់ថាពលរដ្ឋដូចគ្នាសោះមួយធ្វើបានមិចមួយទៀតធ្វើមិនបានហេតុអ្វី? ។

ជុំវិញការចោទប្រកាន់ពលរដ្ឋខាងលើនេះ លោកហ៊ី ធួក អភិបាលនៃគណៈអភិបាលស្រុកពារាំង បានប្រាប់អ្នកសារព័ត៌មានយើងថា ពាក់ពន្ធ័នឹងករណីដីមានទំនាស់នេះ ឯកសារមានទាំងអស់ទៅដល់គណ:កម្មការថ្នាក់ខេត្តអស់ហើយ ហើយគេនឹងកំពុងរៀបចំដោះស្រាយជូនពលរដ្ឋហើយ។

លោកហ៊ី ធួក អភិបាលស្រុកពារាំង បានបញ្ជាក់ថា បើយោងតាមឯកសារ គឺគ្មានប្រឡាយនោះទេដោយដីដែលពួកគាត់ស្នើសុំ គឺមានដីគេនៅខាងមុខ ហើយដីដែលអ្នកផ្សេងចាក់ដីនោះគឺពួកគេមានប្លង់អស់ហើយ ។ ក្នុងនោះដែរអភិបាលស្រុកពារាំង ក៏បានឲ្យអ្នកសារព័ត៌មានយើងជួបជាមួយម្ចាស់ដីនៅខាងមុខភ្នាក់ងារព័ត៌មានយើងបានធ្វើតាមលោកអភិបាលហើយបានតេតាមទូរសព្ទ័ទៅម្ចាស់ដីនៅពេលនោះគាត់បានឆ្លើយយថាគាត់មិនចង់ជួបជាមួយអ្នកសារព័ត៌មានទេ ។ ក្រោយមកម្ចាស់ដីក៍បានទូរសព្ទ័មកបានរៀបរាប់អោយដឹងថាគឺគាត់មានដីនៅខាងមុខពិតប្រាកដមែនដោយប្រឡាយនឹងផ្លូវរទេះគោគឺនៅខាងក្រោយដីរបស់គាត់។

សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះខាងអាជ្ញាធរឃុំ ស្រុក ខេត្តព្រៃវែង នៅមិនទាន់រកដំណោះស្រាយជូនពលរដ្ឋបាននៅឡើយទេ ។ ពលរដ្ឋដង្ហើយហៅឲ្យសម្ដេចតេជោហ៊ុន សែន សម្ដេចកតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ឯកឧត្ដមជា សុផារ៉ា ឯកឧត្ដមឱម យឹមទៀង មេត្តាជួយដល់ពួកគាត់ជាពិសេសមានតែសម្ដេចទាំងទ្វេរទេទើបជួយពួកគាត់បាន ៕

ដោយ៖ ប៉ែន ឡា