​អ៊ីស្រាអែល​ចាប់ខ្លួន​ដំណាងរាស្ត្រ​ហា​ម៉ាស​១១​នាក់​បន្តា​ប់​ពី​ការវាយប្រហារ​

0

​មន្ត្រី​យោធា​ន​អ៊ីស្រាអែល​បាន​ឲ្យ​ដឹងថា​កម្លាំង​ទាហាន​អ៊ីស្រាអែល​បាន​ចាប់ខ្លួន​ដំណាងរាស្ត្រ​ក្រុម​ហា​ម៉ាស់​១១​រូប ដែលជា​តំណាង​រាស់​នៅក្នុង​សភា​ប៉ា​ឡេ​ស្ទី​ន កាលពី​ថ្ងៃទី​១៤​ខែកក្កដា​។ ការចាប់ខ្លួន​តំណាងរាស្ត្រ​ទាំងនោះ​នៅ​តំបន់ Tulkarem, Hebron, Nablus, Ramallah និង​Jenin ។​ ​ការចាប់ខ្លួន​ធ្វើឡើង​នៅក្នុង​យុទ្ធនាការ​ទប់ស្កាត់​សកម្មភាព​បំផុះបំផុល របស់​តំណាងរាស្ត្រ​ទាំងនោះ​ទៅលើ​ក្រ​មហា​ម៉ាស់​នៅ​កា​ហ្សា ។ ការវាយប្រហារ​របស់​អ៊ីស្រាអែល​កាលពី​ថ្ងៃទី​១៤​ខែកក្កដា សម្លាប់​សម្លាប់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​១៧៤​នាក់​និង​ជាង​១២០០​នាក់​រងរបួស​។​ ​

ក្រុម​ហា​ម៉ាស​បានចេញ​សេចក្តីប្រកាស​ប្រមាន​អ៊ីស្រាអែល​ពី​ការចាប់ខ្លួន​ដំណាង​របស់ខ្លួន​នៅ​ភា​ញ​ខាងលិច​។ ក្រុម​ហា​ម៉ាស់​បានប្រកាស់ថា អ៊ីស្រាអែល​បាន​ចាប់ខ្លួន​ដំណាង​សំខាន់ៗ​របស់​ហា​ម៉ាស​រហូតដល់​៣០​នាក់ ក្នុងនោះ​មាន​ទាំង​ប្រធានរដ្ឋសភា​ប៉ា​ឡែ​ស្ទី​ន​លោក​Aziz Sweik ទៀតផង​គិត​ចាប់តាំងពី​ថ្ងៃទី​១២​ខែមិថុនា​មកទលពេលនេះ​។​ ​

អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​បោស​ស​ម្អា​ត់​ក្រុម​បះបោរ​ក្រោយពេល​ក្រុម​ហា​មាស់​ចាប់ខ្លួន​និង​សម្លាប់​យុវជន​អ៊ីស្រាអែល​៣​នាក់ ។ ការវាយប្រហារ​សម្លាប់​មនុស្ស​យ៉ាងច្រើន​នោះ​បង្ករ​ឲ្យ​មានការ​ព្រួយបារុម្ភ​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តជាតិ ក្នុងនោះ​មាន​ទាំង​អាមេរិក​ដែលជា​សម្ពន្ធមិត្ត​របស់​អ៊ីស្រាអែល​ផងដែរ​៕