VIDEO ក្រុម​ហា​មាស់​ច្រានចោល​បទ​ឈប់​បាញ់​នៅ​កា​ហ្សា​ដែល​ស្នើរ​ឡើង​ដោយ​អ៊ី​ស្រា​អ៊ែ​ល​

0

​អ៊ី​ស្រា​អ៊ែ​ល​ ​កាលពី​ថ្ងៃទី​១៥​ខែកក្កដា អ៊ី​ស្រា​អ៊ែ​ល​បានប្រកាស់ថា​នឹង​រៀបចំ​ឲ្យ​មាន​បទ​ឈប់​បាញ់​យូរអង្វែង​នៅ​កា​ហ្សា តាម​សំណើរ​របស់​អេ​ហ្ស៊ី​ប​។ ប៉ុន្តែ​ក្រុម​ឧទ្ទាម​ហា​មាស់​ប្រកាស់​ជាមុន​ច្រានចោល​រាល់​គម្រោង​បង្កើត​កិច្ចព្រមព្រៀង​ឈប់​បាញ់​ ​សារព័ត៌មាន​AFP​បាន​ផ្សព្វផ្សាយ​ថា កាលពី​យប់​ថ្ងៃទី​១៤​ខែកក្កដា រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​បានស្នើ​ដល់​អ៊ី​ស្រា​អ៊ែ​ល​ឈានទៅរក​បទ​ឈប់​បាញ់​ជាមួយ​ក្រុម​ហា​មាស់ ដែល​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកក្កដា ។ រដ្ឋាភិបាល​ទីក្រុង​កៃរ៉ូ​បាន​ត្រៀមលក្ខណៈ​រៀបចំ​ឲ្យ​មាន​ជំនួប​រវាង​តំណាង​អ៊ីស្រាអែល​និង​ប៉ា​លេ​ស្ទី​ន​ដោះស្រាយ​វិបត្តិ​ខាងលើ​។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រុម​ហា​មាស់ លោក​Fawzi Barhum បាន​បញ្ចាក់​ថា​ក្រុម​របស់ខ្លួន​និង​មិន​ទទួលយក​បទ​ឈប់​បាញ់​នោះឡើយ ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​បញ្ចប់​សកម្មភាព​ចងកំ​នុំរ​បស់​អ៊ីស្រាអែល​នោះ​។​

​ក្រុម​ហា​មាស់​ចង​ឲ្យ​អ៊ីស្រាអែល​ដោះ​លេង​អ្នកទោស​ប៉ា​លេ​ស្ទី​ន​ដើម្បី​ដោះដូរ​យក​សន្តិភាព ។ កន្លងមក​អាមេរិក​ក៏បាន​ប្រមាន​អ៊ីស្រាអែល​ថា មិនត្រូវ​ដាក់ពង្រាយ​ទាហាន​វាយប្រហារ​កា​ហ្សា​នោះឡើយ​។ អ្នកនាំពាក្យ​សេ​ត្ត​វិមាន​អាមេរិក​លោក​Josh Earnest បញ្ចា​ក់ថា​«​គ្មាន​ន​ណា​ម្នាក់​ចង់​មើលឃើញ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​នោះឡើយ​ដោយ​វា​អាច​គម្រាមកំហែង​ដល់​អាយុជីវិត​ពលរដ្ឋ​ស្លូតត្រង​ជាច្រើន​។ ​ប៉ុន្តែ អ៊ីស្រាអែល​នៅតែ​បន្តធ្វើ​ការវាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ទឹកដី ហ្កា​ហ្សា​របស់​ប៉ា​ឡេ​ស្ទី​ន បើទោះបីជា​មានការ​អំពាវនាវ​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​មាន​បទ​ឈប់​បាញ់​។

លោក​ហ្វ្រ​ង់​ស័​រ ហូ​ឡង់ ប្រធានាធិបតី​បារាំង​បាន​លើកឡើងថា អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន​ក៏ប៉ុន្តែ​ក៏ត្រូវ​បង្ហាញ​នូវ​ភាព អត់ធ្មត់​ជា​អតិបរមា​ផងដែរ​។​ ​មន្ត្រីជាន់ខ្ពស់​អ៊ីស្រាអែល​បាន​អះអាងថា នៅពេលនេះ អ៊ី​ស្រា​អ៊ែ​ល​មិនទាន់​ចង់​និយាយ​ដល់​បទ​ឈប់​បាញ់​នៅឡើយ​ទេ ពីព្រោះ អ៊ីស្រាអែល​ចង់​វាយកម្ទេច​រចនាសម្ព័ន្ធ​យោធា​របស់​ក្រុម​ហា​ម៉ាស់​ជាមុនសិន ដើម្បី​ចៀសវាង​កុំ​ពួកគេ​អាចធ្វើ​ការបាញ់​ផ្លោង​រ៉ុ​ក​កែ​ត​លើ​អ៊ីស្រាអែល សាជាថ្មី​ទៀត​នៅ​ថ្ងៃ​ខាងមុខ​។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អ៊ីស្រាអែល បាន​លើកឡើងថា នៅពេលណា​ដែល​អ៊ីស្រាអែល​អាច​សម្រេចបាន​គោលដៅ​នេះហើយ ទើប​អ៊ីស្រាអែល​និយាយ​ដល់​ការចរចា​ឈប់​បាញ់​។​ ​ក៏ប៉ុន្តែ បើតាម​ការផ្សាយ​របស់​វិទ្យុ​អ៊ីស្រាអែល គណៈរដ្ឋមន្ត្រី​អ៊ីស្រាអែល ដែល​ជួបប្រជុំគ្នា កាលពី​យប់​ថ្ងៃអាទិត្យ មិនបាន​សម្រេច​បើក​ប្រតិបត្តិការ​ជើងគោក​វាយលុក​ចូលក្នុង​ទឹកដី​ហ្កា​ហ្សា នៅឡើយ​ទេ​។​ ​គួរ​បញ្ជាក់ថា លោក​បាន គី​មូ​ន អគ្គលេខាធិការ​អ​.​ស​.​ប បាន​អំពាវនាវ​ដោយ​ទទូច​ឲ្យ​អ៊ីស្រាអែល​លុបចោល​ផែនការ​បើក​ប្រតិបត្តិការ ជើងគោក​នៅ​ហ្កា​ហ្សា ដែល​អាច​នឹង​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​។ លោក​បាន​បន្ថែមថា នៅពេលនេះ ប្រជាជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន​ច្រើនពេក​ហើយ ដែល​ត្រូវ​បាត់បង់​ជីវិត​។​ ​លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ ប្រធានាធិបតី​បារាំង ក៏បាន​អំពាវនាវ​ដែរ​ឲ្យ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់​មួយ នៅ​ដើម​បូព៌ា​នេះ​។

នៅក្នុង​បទសម្ភាសន៍ ក្នុងឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​បារាំង នៅ​ថ្ងៃ​ចន្ទ ១៤​កក្កដា លោក​ហ្វ្រ​ង់​ស័​រ ហូ​ឡង់ បាន​លើកឡើងថា អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន ប្រសិនបើ​អ៊ីស្រាអែល​ទទួលរង​ការវាយប្រហារ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា អ៊ីស្រាអែល​ក៏ត្រូវ​តែ​ប្រកាន់​នូវ​ភាព​អត់ធ្មត់​ជា​អតិបរមា​ផងដែរ​។​ ​លោក​ម៉ះ​មូ​ដ អាបាស់ ប្រធាន​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​បាន​ឲ្យ​ដឹងថា លោក​បានស្នើ​សុំ​ឲ្យ​លោក​បាន គី​មូ​ន ដាក់​ប៉ា​ឡេ​ស្ទី​ន​ក្រោម​កិច្ចការពារ​អន្តរជាតិ ក្នុង​ក្របខ័ណ្ឌ អ​.​ស​.​ប ដើម្បី​ដោះស្រាយ​ជម្លោះ នៅ​តំបន់​ហ្កា​ហ្សា​។​

​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​កា​ហ្សា​ធ្វើ​ឲ្យ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​រាប់ពាន់នាក់​រត់​ភៀសខ្លួន​ទៅកាន់​តំបន់​សុវត្ថិភាព​។ តាម​តួលេខ​របស់​អង្គការសហប្រជាជាតិ មកទលពេលនេះ​មាន​ពលរដ្ឋ​ដល់​ទៅ​១៧​ពាន់​នាក់ បាន​ភៀសខ្លួន​ក្នុងពេល​អ៊ីស្រាអែល​វាយប្រហារ​ឈានចូល​ថ្ងៃទី​៦​ហើយ​នោះ​។ អ ស ប ក៏បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​ដើម្បី​ពិភាក្សា​ស្វែងរក​សន្តិភាព​យូ​អង្វែង​ចៀសវាង​ហេតុ​ការ​បែបនេះ​កើតឡើង​ដដែល​។ ចាប់តាំងពី​អ៊ីស្រាអែល​បើក​ប្រតិបត្តិការ​យោធា​លើ​តំបន់​ហ្កា​ហ្សា​មក មាន​ជន​ស៊ីវិល​យ៉ាងតិច ១៣០​នាក់​ហើយ ដែល​ត្រូវ​បាត់បង់​ជីវិត ក្នុងនោះ មាន​ស្ត្រី ២៦​នាក់ និង​កុមារ ៣៥​នាក់ ចំណែក​អ្នករងរបួស​កើនឡើង​ដល់​១២៦០​នាក់ ។ ​លោក Chris Gunness អ្នកនាំពាក្យ អង្គការ​ផ្តា​ល់​ជំនួយ​មនុស្សធម៌​ពិភពលោក​បាន​ឲ្យ​ដឹងថា អង្គការ​នេះ​បាន​ខិតខំ​ក​ន្កើ​នក​ម្លែ​ង​ភៀសខ្លួន​ពី​១​មឺ​ន​ឡើងដល់​២​មឺ​ន​កន្លែង​សម្រាប់​បំពេញតម្រូវការ​ពលរ​ដ្ឋ​ដែល​ភៀសខ្លួន​កាន់តែ​ច្រើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​ ​កម្លាំង​ទាហាន​អ៊ែ​ស្រា​អែល​បាន​ឲ្យ​ដឹងថា មកទល់ពេលនេះ​ពួកគេ​បាន​វាយប្រហារ​ទៅលើ​ទីតាំង​ដែលជា​ក​ម្លែ​ង​លាក់ខ្លួន​របស់​ក្រុម​ភេរ​វករ​ប្រមាណ​១៣២០​ក​ម្លែ​ង​នៅ​តំបន់​កា​ហ្សា​។ ក្នុងពេល​នេះដែរ​ក្រុម​ហា​ម៉ាស់​ក៏បាន​បាញ់​រ៉ុ​ក​កែ​ត​ជាង​៨០០​ដើម​ចូល​ទឹកដី​អ៊ីស្រាអែល​ផងដែរ​។​ ​នៅក្នុង​សេចក្ដីសម្រេច​ជា​ឯកច្ឆន្ទ​សមាជិក​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ សហប្រជាជាតិ​ទាំង​១៥​រូប​បាន​អំពាវ នាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​អំពើហិង្សា​ដែល សម្លាប់​មនុស្ស​រាប់រយ​នាក់ ព្រមទាំង ជំ​រុញឱ្យ​ស្ថានការណ៍​នៅ​ទីនោះ​វិល​ទៅ រក​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដូច​កាលពី ខែវិច្ឆិកា ឆ្នាំ​២០១២​។ ជាមួយគ្នានេះ ក្រុមប្រឹក្សាសន្ដិសុខ​ក៏បាន​សម្ដែង​ការ ព្រួយបារម្ភ​ចំពោះ​ទៅដល់​ការការពារ អាយុជីវិត​ជន​ស៊ីវិល និង​ទ្រព្យសម្បត្ដិ របស់​ពលរដ្ឋ​ពី​ភាគី​ទាំងពីរ​ផងដែរ ។​ អ៊ីស្រាអែល​បាន​បាញ់ប្រហារ​ក្នុង សកម្មភាព​ដែល​បាន​លើកឡើងថា ជា ប្រតិ​ប​ត្ដិ​ការការពារ​ខ្លួន​តាំងពី​ថ្ងៃ​អង្គារ សបា្ដហ៍​មុន​មកម្ល៉េះ​ក្នុង​បំណង​បញ្ឈប់ ការបាញ់​រ៉ុក្កែត​ឆ្លងកាត់​ចូល​តំបន់ ព្រំដែន​ពី កម្លាំង​ក្រុម​ឧទ្ទាម ។​ ​នៅ​ខណៈ​នេះដែរ​ក្រុម​ឧទ្ទាម​នៅ​តំបន់ ហ្គា​ហ្សា​បាន​បាញ់​រ៉ុក្កែត​ប្រមាណ​៥២៥ គ្រាប់​ចូលទៅ​កាន់​ទឹកដី​អ៊ីស្រាអែល ប៉ុន្ដែ ពុំមាន​សេចក្ដីរាយការណ៍​ថា​បណ្ដាលឱ្យ​បាត់ បង់ជីវិត​ជន​អ៊ីស្រាអែល​នោះឡើយ ។​ ​មន្ដ្រី​យោធា​អ៊ីស្រាអែល​បាន​ថ្លែងថា គ្រាប់​រ៉ុក្កែត​ប្រមាណ​១៣៨​ដើម​ត្រូវ​ប្រព័ន្ធ កាំជ្រួច​មី​ស៊ី​ល​ការពារ Iron Dome ស្ទាក់​ចាប់បាន ហើយ​បំផ្លាញចោល ៕